Fresh News បើកវគ្គបង្រៀន TikTok Journalism សម្រាប់ការផ្សាយវីដេអូព័ត៌មានខ្លីតាមបណ្តាញសង្គម

30-03-2026 15:47

(ភ្នំពេញ)៖ ក្នុងយុគសម័យបច្ចេកវិទ្យានេះ មនុស្សច្រើនសិបលាននាក់ អាចទទួលព័ត៌មានតាមរយៈ ការផ្សាយ TikTok ក្នុងរយៈពេលត្រឹមតែ 15–30 វិនាទី។ ប៉ុន្តែសំណួរសំខាន់ គឺ៖ តើអ្នកអាចសរសេរព័ត៌មានខ្លី ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈបានទេ?

🎓 Fresh News Media Training Center (FTC) នឹងបើកវគ្គបង្រៀន Tik Tok Journalism ក្នុងពេលឆាប់ៗខាងមុខនេះ។ សិស្ស និស្សិត និងអ្នកចាប់អារម្មណ៍ផ្នែកសារព័ត៌មាន អាចចូលរួមវគ្គបណ្តុះបណ្តាលថ្មី៖ សារព័ត៌មាន TikTok៖ ការសរសេរព័ត៌មានសម្រាប់ផ្សាយក្នុងរយៈពេល ៤៥វិនាទី ទៅ ១នាទី វគ្គ TikTok Journalism (Writing news for broadcast in 45 seconds to One minute)។

នៅក្នុងវគ្គនេះ សិស្សនឹងរៀនអំពី៖

✔️ របៀបសរសេរ Breaking News ក្នុង ៣ ប្រយោគ
✔️ របៀបបង្កើត Hook ដែលទាក់ទាញក្នុង ៥ វិនាទីដំបូង
✔️ របៀបបម្លែង ព័ត៌មានវែង ទៅជាព័ត៌មានខ្លីសម្រាប់ TikTok
✔️ របៀបជៀសវាង ព័ត៌មានបំភ្លៃ និង Clickbait (ចំណងជើងបោកឱ្យគេចុច)
✔️ របៀបសរសេរ Script 15–៤៥ វិនាទី ដោយវិជ្ជាជីវៈ

📱 បន្ទាប់ពីបញ្ចប់វគ្គ សិស្សអាច៖
• សរសេរ TikTok News បានដោយខ្លួនឯង
• បង្កើត Content ដែលទាក់ទាញ ប៉ុន្តែគោរពស្តង់ដារសារព័ត៌មាន
• ប្រើ TikTok ជាវេទិកាព័ត៌មាន មិនត្រឹមតែការកម្សាន្ត

កម្មវិធីសិក្សារយៈពេល១០ម៉ោង ក្នុង៥សប្តាហ៍រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១០ដល់ម៉ោង ១២ថ្ងៃត្រង់ នឹងបង្រៀនដោយ លោក ម៉ារ យ៉ារិទ្ធិ អ្នកសារព័ត៌មានជំនាញដែលមានបទ ពិសោធន៍ជាង ៤០ឆ្នាំ ក្នុងវិស័យវិជ្ជាជីវៈសារព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬចុះឈ្មោះចូលរៀនបានចាប់ពីពេលនេះតទៅ តាមរយៈលេខទំនាក់ទំនងខាងក្រោម៖

🔹 លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC
📞 Tel / CoolApp: 089 960 090
🔗 Telegram: https://t.me/pichbunsay

🔹 កញ្ញា ថាន រស្មី
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
📞 Tel / CoolApp: 092 322 334
🔗 Telegram: https://t.me/Raksmey_FN

🔹 កញ្ញា រិន ម៉ានីកា
បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ
📞 Tel / CoolApp: 012 876 948
🔗 Telegram: https://t.me/rinmanikafn