រមណីយដ្ឋានធម្មជាតិ «ទឹកឆា» ត្រៀមចាំស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនាថ្ងៃចុងសប្តាហ៍ ពិសេសពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ (Video inside)

30-03-2026 16:15

(កំពង់ចាម)៖ រមណីយដ្ឋានធម្មជាតិ «ទឹកឆា» ត្រៀមចាំស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនា ថ្ងៃចុងសប្តាហ៍ ពិសេសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ។ រមណីយដ្ឋានធម្មជាតិ «ទឹកឆា» ដែលភ្ញៀវទេសចរណ៍ធ្លាប់បានទៅកម្សាន្ត ជារៀងរាល់ថ្ងៃឈប់សំរាកពីកាងារ ឬពិធីបុណ្យផ្សេងៗពេលនេះ ត្រូវបានអភិវឌ្ឍន៍ប្រកបដោយស្តង់ដារ និងបានដាក់សម្ពោធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នាពេលថ្មីៗកន្លងទៅក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក សុង សុភ័ក្ត្រា ដែលជាអ្នកគ្រប់គ្រងរមណីយដ្ឋានធម្មជាតិ «ទឹកឆា» បានថ្លែងថា រមណីយដ្ឋានធម្មជាតិ «ទឹកឆា» មានអាហារដ្ឋានសរុប២៥កន្លែង ហើយគិតមកដល់ពេលនេះ។ លោកថា «ចំពោះពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ យើងបានសហការជាមួយរដ្ឋាបាលស្រុក យើងបានរៀបចំនែនាំដល់អាជីករនៅទីនេះ មិនឲ្យឡើងថ្លៃ តំលៃនៅរក្សាដដែល និងអនាម័យយើងបានសហការជាមួយរដ្ឋបាលស្រុកព្រៃឈរដើម្បីចុះណែនាំ ពួគគាត់ជានិច្ច»

លោកបន្តថា រមណីយដ្ឋានធម្មជាតិ «ទឹកឆា» ពេលនេះមិនដូចពីមុនទេ គឺខុសគ្នាច្រើន គឺខុសគ្នាត្រង់បងប្អូនប្រជាលរដ្ឋទាំងអស់ មិនថាទីក្រុងភ្នំពេញ ឬតាមបណ្តាលខេត្តឆ្ងាយៗទេ ពួកគាត់មកកម្សាន្តច្រើន ពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សំរាក់ នៃពិធីបុណ្យផ្សេងៗ។

លោកបានបន្ថែមថា នាពិធីបុណ្យចូលឆ្នាំដែលខិតចូលមកដល់នាពេលឆាប់ៗនេះ រមណីយដ្ឋានធម្មជាតិ «ទឹកឆា» បានរៀបចំឆាកតន្រ្តី ដែលយើងមានប្រគុំតន្រ្តី ដូចច្នេះសូមបងប្អូនកុំភ្លេចមកកម្សានសប្បាយ ហើយយើងបានសហការជាមួយរដ្ឋបាលស្រុក។

លោកបន្តថា «យើងមានលេងល្បែងប្រជាប្រិយដែលជាទំនៀមទំលាប់ខ្មែរជាច្រើន និងកន្លែងថត រូបស្អាត និងបានលេងកម្សានអាងហែរទឹកដែលបានបើកឲ្យដំណើរការនេះ។ លោកសំណូមពរឲ្យបងប្អូនមកកម្សានសប្បាយ និងសូមគោរពអរគុណរាជដ្ឋាភិបាលដែលតែងតែជំរុញទៅលើវីស័យទេសចរណ៍ក្នុងស្រុក ឲ្យកាន់តែមានភាពប្រសើឡើង។

ជាពិសេសលោកសូមថ្លែងអំណរគុណលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែតែជួយសម្របសម្រួលដល់យើងជាអ្នកវិនិយោគដែលជួយវិនិយោគផ្នែកវិស័យទេសចរណ៍នេះ។ រមណីយដ្ឋាន «ទឹកឆា» មានភាពទាក់ទាញខ្លាំង ដោយសារទឹកមានសភាពថ្លាឈ្វេង និងហូរជាប្រចាំគ្រប់រដូវកាល ដែលធ្វើឱ្យអ្នកទេសចរនិយមទៅកម្សាន្ត ជាពិសេសនៅថ្ងៃឈប់សម្រាក។

រមណីយដ្ឋាននេះ មានចំងាយប្រមាណ ៥៦គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម មានទីតាំងស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ។

សូមការលើកឡើងរបស់លោក សុង សុភក្រ័ា្ត៖