មន្ត្រីជំនាញក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្ទឹងព្រែកត្នោត ដើម្បីរកមូលហេតុដែលបណ្តាលឱ្យពុលត្រីងាប់ជាច្រើនក្បាល
30-03-2026 16:47
(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា បន្ទាប់ពីសេចក្ដីរាយការណ៍ពីពលរដ្ឋ នៅមូលដ្ឋាន ឃើញមានត្រីជាច្រើនក្បាលបានងាប់នៅក្នុងស្ទឹងព្រែកត្នោត ត្រង់ភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងណយ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះត្រួតពិនិត្យករណីពុលត្រីងាប់ និងប្រភពពុលផ្សេងៗដែលមានការពាក់ព័ន្ធផ្សេងទៀត។
បើតាមប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា ទឹកស្ទឹងនេះមានក្លិនស្អុយ និងមិនអាចយកទៅប្រើប្រាស់បានឡើយ។ ពលរដ្ឋដាក់ការសង្ស័យថា មូលហេតុដែលត្រីតូចធំជាច្រើនប្រភេទងាប់ គឺអាចមកពីមានការបំពុលទឹក ដែលក្រុមហ៊ុនកែច្នៃណាមួយនៅតាមបណ្ដោយស្ទឹងព្រែកត្នោតបង្ហូរទឹកដែលមានសារធាតុពុលចូលទៅក្នុងប្រភពទឹកសាធារណៈមួយនេះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ចំពោះព័ត៌មានលម្អិតដែលបណ្តាលឱ្យពុលត្រីងាប់ជាច្រើនក្បាល នៅស្ទឹងព្រែកត្នោត ក្រុមការងារកំពុងតែប្រមូល ហើយបន្ទាប់ពីទទួលបានព័ត៌មានច្បាស់លាស់ពីមន្ត្រីជំនាញ ក្រសួងនឹងផ្ដល់ជូនព័ត៌មានបន្ថែម៕
















