អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ អ៊ីរ៉ង់ មិនខ្លាចការគំរាមរបស់អាមេរិកទេ ប៉ុន្តែទំនងជាងបារម្ភច្រើនជាង (Video inside)
30-03-2026 17:11
(ភ្នំពេញ)៖ ក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា បានឆ្លើយតបជុំវិញការគម្រាមរបស់អាមេរិក ទៅលើអ៊ីរ៉ង់ថា ក្នុងកាលៈទេសៈនេះ អ៊ីរ៉ង់ ប្រហែលជាមិនខ្លាចការគំរាមរបស់អាមេរិកនោះទេ ប៉ុន្តែអាចមានការព្រួយបារម្ភច្រើនជាង។ បើតាមការបញ្ជាក់ពីលោកណ្ឌិត អ៊ីរ៉ង់ មិនភ័យខ្លាចព្រោះបានត្រៀមខ្លួនរួចជាស្រេច ក្នុងការត្រៀមជួបស្ថានភាពវាយប្រហារបែបនេះ ព្រោះមានគំរូជាច្រើនប្រទេសរួចមកហើយ ដែលអាមេរិកធ្លាប់បានវាយប្រហារនាពេលកន្លងមក។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖












