បណ្ឌិត ញិល រដ្ឋា៖ លោក ដូណាល់ ត្រាំ គណនាខុសពីភាពរឹងមាំរបស់អ៊ីរ៉ង់ (Video inside)
30-03-2026 17:13
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា អាមេរិក ដែលដឹកនាំដោយលោក ដូណាល់ ត្រាំ បានគណនាខុសពីភាពរឹងមាំរបស់អ៊ីរ៉ង់ ដោយគិតថា អ៊ីរ៉ង់ងាយនឹងផ្ដួលរំលំដូចវេណេស៊ុយអេឡា តាមការបញ្ចុះបញ្ចូលពីអ៊ីស្រាអែល។ ប៉ុន្តែមកដល់ពេលនេះ ឥន្រ្ទីចំណាស់អាមេរិក មិនទាន់អាចលេបអ៊ីរ៉ង់ បានដូចការរំពឹងឡើយ ផ្ទុយទៅវិញអ៊ីរ៉ង់ បែជាមានក្បាលមេដឹកនាំដូចជាមេឌូសា ដែលអាចមានមេដឹកនាំឡើងមកគ្រប់គ្រងតាមស្ថាប័នណាមួយភ្លាមៗ បើទោះជាអាមេរិក និងអ៊ីស្រាអែល រួមគ្នាកម្ចាត់មេដឹកនាំសំខាន់ៗអ៊ីរ៉ង់ យ៉ាងណាក៏ដោយ។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖












