អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ គម្រោងវាយយកកោះ Kharg គ្រាន់តែដើម្បីស្អំចិត្តលោក ដូណាល់ត្រាំ (Video inside)

30-03-2026 17:19

(ភ្នំពេញ)៖ ក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងថា គម្រោងវាយប្រហារកាន់កាប់កោះ Kharg របស់អ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិក គ្រាន់តែជាការស្អំចិត្តរបស់លោក ដូណាល់ ត្រាំ ដែលមិនអាចបំបែកក្បាលម៉ាស៊ីនដឹកនាំរបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។ សម្រាប់លោកបណ្ឌិត កោះនេះអាមេរិក ចង់ដណ្ដើមកាន់កាប់ពេលណាក៏បាន ប៉ុន្តែតើថាក្រោយដណ្ដើមហើយទទួលបានអ្វីមកវិញ បើអ៊ីរ៉ង បានត្រៀមកម្ទេចកោះនេះរួចរាល់ទៅហើយ បើសិនជាអាមេរិក ចង់គ្រប់គ្រងនោះ? ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖