បណ្ឌិត ញិល រដ្ឋា៖ អាមេរិក នឹងផុងខ្លួនក្នុងសង្រ្គាមបើសិនជា អ៊ីរ៉ង់ មិនធ្វើតាមការគំរាមរបស់អាមេរិក (Video inside)
30-03-2026 17:51
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា បើសិនជាងអ៊ីរ៉ង់ មិនធ្វើតាមចង់បាន និងការដាក់ឱសានវាទលើកទី៣ របស់អាមេរិកទេនោះ នោះអាមេរិក នឹងផុងខ្លួនកាន់តែជ្រៅនៅក្នុងសង្រ្គាមនៅអ៊ីរ៉ង់ ហើយអ្នកដែលចាញ់សង្រ្គាមនេះគឺអាមេរិក ហើយលោក ដូណាល់ ត្រាំ អាចនឹងចាញ់ឆ្នោតពាក់កណ្ដាលអាណត្តិ។ ខណៈអ៊ីរ៉ង់ បើទោះជាត្រូវខ្ទេចខ្ទាំដោយសារសង្រ្គាម ក៏នៅតែអាចទទួលបានឈ្មោះជាមហាអំណាច តាមរយៈការស៊ូទ្រាំប្រយុទ្ធជាមួយអាមេរិក និងអ៊ីស្រាអែល ដោយខ្លួនឯង។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖












