ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
30-03-2026 18:09
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប នឹងធ្វើសន្និសីទសារព័ត៌មាននេះ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តជាឯកច្ឆ័នហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងសំឡេង ១១២ លើ១១២ សំឡេង។
ការអនម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតិភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕





