* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារជាតិនៃកម្ពុជា និង UNDP ផ្សព្វផ្សាយការសិក្សាស្រាវជ្រាវរួមគ្នា ស្ដីពី «ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា»

30-03-2026 18:15

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានចេញសេចក្តីប្រកាសព័ត៌មានរួម ផ្សព្វផ្សាយការសិក្សាស្រាវជ្រាវរួមគ្នា ស្ដីពី «ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា»។

ការដាក់ឲ្យប្រើប្រាស់នេះ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិទ្យាស្ថានសិក្សាបច្ចេកធនាគារ រាជធានីភ្នំពេញ។

ការដាក់ឱ្យប្រើប្រាស់របាយការណ៍ សង្ខេបគោលនយោបាយស្តីពី «ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ» រវាងធនាគារជាតិនៃកម្ពុជា និង UNDP ធ្វើឡើងក្រោមការចូលរួមពីលោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក អេនរីកូ ហ្គាវេលីយ៉ា តំណាង យូអិនឌីភី ប្រចាំកម្ពុជា។

លោក ឃឹម លាត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រការស្រាវជ្រាវ និងការដាក់ចេញវិធានការគោលនយោបាយ សំដៅពង្រឹងតួនាទីប្រាក់រៀល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព»។

លោក អេនរីកូ ហ្គាវេលីយ៉ា បានលើកឡើងថា ខណៈដែលលំហូរ ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទសវត្សរ៍ ១៩៩០ បានរួមចំណែកដល់ដុល្លារូបនីយកម្ម ពេលនេះគឺជាពេលដែល យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លានៅកម្ពុជា។

លោកបានបន្ដថា UNDP នឹងបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រតិបត្តិការរបស់ខ្លួន និងអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ផ្សេងទៀតទាំងនៅក្នុង និងក្រៅប្រព័ន្ធអង្គការសហប្រជាជាតិឱ្យចូលរួមដូចគ្នា៕