រថយន្តអគ្គិសនី នឹងកើនឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបញ្ចុះពន្ធ 0% លើការនាំចូល ខណៈប្រើប្រាស់មុខងារឆ្លាតវៃ EV zone របស់ Fresh AI ស្វែងរកទីតាំងសាកថ្មមានការកើនឡើងយ៉ាងខ្លាំង
30-03-2026 21:37
(ភ្នំពេញ)៖ បច្ចុប្បន្ន វិស័យយានយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងមានការប្រែប្រួលយ៉ាងសកម្ម ក្រោយពីមានគោលនយោបាយលើកទឹកចិត្តដោយបញ្ចុះពន្ធនាំ ចូលមកត្រឹម ០% ពីរាជរដ្ឋាភិបាល ដែលធ្វើឱ្យចំនួនរថយន្តអគ្គិសនីនៅលើដងផ្លូវកើនឡើងយ៉ាងឆាប់រហ័ស។ ស្របពេលជាមួយគ្នានេះដែរ ការប្រើប្រាស់មុខងារឆ្លាតវៃ EV Zone របស់ Fresh AI ដើម្បីស្វែងរកទីតាំងសាកថ្ម ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីតម្រូវការចាំបាច់ នៃបច្ចេកវិទ្យាជំនួយក្នុងការបើកបរយុគសម័យថ្មី។
* មុខងារឆ្លាតវៃបង្ហាញចំងាយគីឡូម៉ែត្រពីទីតាំងសាកឡាន EV ដែលនៅជិតអ្នកបំផុត។
* អ្នកឈរនៅទីណាមុខងារឆ្លាតវៃចាប់ទីតាំងសាកថ្មជុំវិញអ្នក១០០គីឡូម៉ែត្រ !
នៅពេលដែលប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្ត EV កាន់តែច្រើន បញ្ហាប្រឈមចម្បងដែលពួកគេជួបប្រទះគឺ «ការបារម្ភរឿងអស់ថាមពលថ្ម»។ តម្រូវការស្ថានីយសាកថ្មមិនមែនមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែវាបានរីកសាយភាយទៅដល់បណ្ដាខេត្ត និងផ្លូវជាតិសំខាន់ៗ ដើម្បីគាំទ្រដល់ការធ្វើដំណើររយៈចម្ងាយឆ្ងាយ។
ដើម្បីឆ្លើយតបនឹងតម្រូវការនេះ មុខងារ EV Zone នៅក្នុងកម្មវិធី Fresh AI បានក្លាយជាឧបករណ៍មិនអាចខ្វះបាន ហើយគិតមកដល់ពេលនេះ ស្ថានីយសាកថ្មនៅក្នុងមុខងារ EV Zone របស់ Fresh AI បានកើនឡើងដល់ ទីតាំងកើនឡើង២១៨ កន្លែងហើយ។
ការកើនឡើងនូវចំនួនស្ថានីយសាកថ្មនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការប្រើប្រាស់ថាមពលស្អាត និងការផ្ដល់ភាពងាយស្រួលដល់ម្ចាស់រថយន្ត EV ដែលចង់ធ្វើដំណើរទៅកាន់បណ្ដាខេត្តឆ្ងាយៗ។ តាមរយៈ Fresh AI អ្នកប្រើប្រាស់មិនត្រឹមតែអាចមើលឃើញចំនួនស្ថានីយសរុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងរកទីតាំងដែលនៅជិតខ្លួនបំផុត ឆែកមើលប្រភេទក្បាលសាក និងទទួលបានការណែនាំផ្លូវយ៉ាងសុក្រឹតបំផុតផងដែរ។
សម្រាប់អ្នកដែលកំពុងប្រើប្រាស់រថយន្តអគ្គិសនី ការមាន Fresh AI ជាប់នឹងទូរស័ព្ទ គឺប្រៀបដូចជាមានជំនួយការដ៏វៃឆ្លាតមួយ ដែលចាំផ្ដល់ព័ត៌មានអំពីទីតាំងសាកថាមពលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕





