ប្រជាជនខ្មែររស់នៅកូរ៉េ នឹងរៀបចំកម្មវិធីសង្គ្រាន្តឆ្នាំថ្មី និងបង្ហាញនូវផ្ទាំងរូបភាពនៃការដឹងគុណដល់វីរកងទ័ព និងការឈឺចាប់ដែលថៃបានឈ្លានពានមកលើកម្ពុជា (Video inside)
31-03-2026 12:23
(កូរ៉េ)៖ ក្រុមចលនាយុវជន យុវនារី ដើម្បីសន្តិភាពខ្មែរ ក្វាងជូធំ០៦២ រួមសហការគ្នានឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីជាការចូលរួមអបអរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជា ការរៀបចំតាំងបង្ហាញនូវផ្ទាំងរូបភាព បង្ហាញពីការឈឺចាប់ដែលទាហ៊ានសៀម បានបង្ករការឈ្លានពានមកលើទឹកដីកម្ពុជា ក៏ដូចជាការបង្ហាញនូវការដឹងគុណដល់វីរកងទ័ពកម្ពុជាដែលបានពលីដើម្បីជាតិ។
ក្រុមចលនាយុវជន យុវនារី ដើម្បីសន្តិភាពខ្មែរ ក្វាងជូធំ០៦២ បានបញ្ជាក់ដូចនេះថា «ពួកយើងរស់នៅកូរ៉េ មិនបានបំភ្លេចនូវវីរភាពរបស់នាយទាហ៊ានយើងនោះឡើយ រូបភាពស្ត្រីមេម៉ាយ កុមារកំព្រា សិស្សសាលា នាយទាហ៊ានដែលពលីជីវិត នាយទាហ៊ាននៅឆ្ងាយពីផ្ទះសម្បែង កុមារមិនបានចូលសាលារៀន ដែលបណ្តាញមកពីការឈ្លានពានរបស់ប្រទេសជិតខាត( ប្រទេសថៃ) ពួកយើងដែលជាអ្នករស់នៅក្នុងប្រទេសកូរ៉េ នៅតែបន្តពហិកា មិនប្រើផលិតផលសៀម ពួកយើងចូលរួមទាំងអស់គ្នា ដើម្បីជាតិមាតុភូមិយើង»៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ក្រុមចលនាយុវជន យុវនារី ដើម្បីសន្តិភាពខ្មែរ ក្វាងជូធំ០៦២៖









