សិក្ខាសាលាអនឡាញស្តីពី «ការសិក្សានៅប្រទេសឥណ្ឌា និងអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា ២០២៦-២០២៧» បើកឱកាសសម្រាប់យុវជនកម្ពុជា
31-03-2026 12:43
(ភ្នំពេញ)៖ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent) សហការជាមួយ សមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា (CamSai) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា នឹងរៀបចំសិក្ខាសាលាអនឡាញមួយក្រោមប្រធានបទ «ការសិក្សានៅប្រទេសឥណ្ឌា និងអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា ២០២៦-២០២៧» នៅថ្ងៃទី0១ ខែមេសា ឆ្នាំ២០២៦ នាម៉ោង១៖៣០រសៀល ដល់ ៤៖៣០ល្ងាច (ម៉ោងនៅកម្ពុជា)។
កម្មវិធីនេះមានគោលបំណងផ្តល់ព័ត៌មានសំខាន់ៗអំពីឱកាសសិក្សានៅប្រទេសឥណ្ឌា ជាពិសេសអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អ្នកចូលរួមនឹងទទួលបានការណែនាំអំពីលក្ខខណ្ឌដាក់ពាក្យ, ជំហាននៃការចុះឈ្មោះ, ជីវិតសិស្សនៅប្រទេសឥណ្ឌា ព្រមទាំងបទពិសោធន៍ផ្ទាល់ពីនិស្សិតកម្ពុជាកំពុងសិក្សានៅទីនោះ។
សិក្ខាសាលានេះក៏មានវត្តមានអ្នកជំនាញ និងភាគីពាក់ព័ន្ធ ដែលនឹងចែករំលែកចំណេះដឹង និងឆ្លើយសំណួរពាក់ព័ន្ធ ដើម្បីជួយអោយសិស្ស-និស្សិតកម្ពុជាត្រៀមខ្លួនបានល្អសម្រាប់ការសិក្សានៅក្រៅប្រទេស។
សូមបញ្ជាក់ថា ការចូលរួមគឺដោយឥតគិតថ្លៃ សម្រាប់សិស្ស-និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើការសិក្សានៅប្រទេសឥណ្ឌា។
ចុះឈ្មោះចូលរួមបានតាមរយៈ៖
GoogleMeet: https://docs.google.com/forms/d/e/1FAIpQLSfSERk9n3I6Jk2_2K5q1xWxrLycamfJhd34xwN9rIXpqX1e3A/viewform
GroupTelegram: https://t.me/+CBfOHZgz1EZkZTc9










