ជំងឺគ្រុនឈាមនៅក្នុងខេត្តព្រះវិហារ នៅដើមឆ្នាំនេះ កើនឡើងគួរឱ្យកត់សម្គាល់, មន្ទីរសុខាភិបាលខេត្ត ជូនដំណឹងពីវិធានការការពារ និងទប់ស្កាត់
31-03-2026 13:27
(ព្រះវិហារ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការ ការពារនិងទប់ស្កាត់ភាពអាចផ្ទុះឡើងនូវជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៦។
យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត គួង ឡូ ជាប្រធានមន្ទីរ ថា ករណីជំងឺគ្រុនឈាមនៅក្នុងខេត្តព្រះវិហារ នៅដើមឆ្នាំ២០២៦នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ច្រើនជាងឆ្នាំ២០២៥កន្លងទៅ បើប្រៀបធៀបនឹងពេលវេលាដូចគ្នា។ កត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលបង្កឱ្យមានជំងឺគ្រុនឈាមនោះគឺ បម្រែបម្រួលអាកាសធាតុ និងវត្តមានជំរកមូសខ្លានៅតាមផ្ទះសម្បែង និងទីធ្លាសាធារណៈ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ៖







