* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិចដែលមិនរៀងចាលមួយកន្លែងនៅខណ្ឌទួលគោក, ជនល្មើស៣នាក់ ដើរតួជាអាវុធហត្ថ និងអ្នកកាសែតលួងលោមឲ្យម្ចាស់ទីតាំងបើកលក់ជាថ្នូរទឹកប្រាក់៥៦០០ដុល្លារ  ដោយមិនចុះបង្ក្រាប និងចុះផ្សាយ

31-03-2026 15:04

(ភ្នំពេញ)៖ រយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រើនកន្លែង ព្រមទាំងបានដកហូតវត្ថុតាងចម្រុះ រាប់សិបម៉ឺនគ្រឿង ស្របតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពីការ ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុក ចំពោះឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នក សិក្សានិងបុគ្គលិកអប់រំ។

ដោយការគាំទ្រ មហាជនក៏ដូចជាមាតាបិតាអាណាព្យាបាលយុវជនដែលកំពុងឋិតក្នុងវ័យសិក្សាជាច្រើន តែងសហការផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ ជាហូរហែដើម្បីឈានទៅធ្វើការបង្ក្រាប។

ជាក់ស្តែងទីតាំងមួយកន្លែងមានឈ្មោះ «អេលីម៉ាត» នៅចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានគេរាយការណ៍ថា បានដំណើរការលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញ បន្ទាប់ពីអាវុធហត្ថ រាជធានីភ្នំពេញ ធ្លាប់បានបង្ក្រាបម្តងហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

ក្រោយទទួលបានពត៌មាន កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការចុះបង្ក្រាបសារជាថ្មី ស្រាប់តែរកឃើញករណីគួរឲ្យភ្ញាក់ផ្អើលផ្សេងមួយទៀតកើតឡើង នោះគឺ មានជនសង្ស័យ០១ក្រុម បានដើរតួជា សមត្ថកិច្ចអាវុធហត្ថ និងជាអ្នកកាសែត ទៅធ្វើការបញ្ចុះបញ្ចូលម្ចាស់ទីតាំងលើ ឲ្យបើកលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញធម្មតា ជាថ្នូរនឹងទឹកប្រាក់៥៦០០ដុល្លារ ព្រមទាំងធានាមិនធ្វើការបង្ក្រាប និងមិនធ្វើការបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គម។

ដោយដឹងថាចាញ់បោកជនសង្ស័យ ម្ចាស់ទីតាំងបានសហការណ៍ជាមួយកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យបានចំនួន០៣នាក់​ រួមមាន៖

*ទី១៖ ឈ្មោះ ព្រំ សៅសំណាង ភេទប្រុស អាយុ២២ឆ្នាំ
*ទី២៖ ឈ្មោះ អ៊ុំ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ
*ទី៣៖ ឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ ថោល វណ្ណថុន (គេចខ្លួន) ពិតជាបានបានដើរតួជាសមត្ថកិច្ចអាវុធហត្ថ និងជាអ្នកកាសែត ប្រព្រឹត្តសកម្មភាពបញ្ចុះបញ្ចូល និងកំហែងយកប្រាក់ពី ម្ចាស់ទីតាំងខាងលើ ពិតប្រាកដមែន។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ជាមួយបទពិសោធន៍នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់មហាជនទូទៅ បើបានដឹងឬជួបករណីដូចខាងលើ សូមរាយការណ៍ទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ CoolApp, Telegram និងWhatsApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ជាបន្ទាន់៕