អាជ្ញាធរខេត្តព្រះសីហនុ នាំយកគ្រឿងចក្រចុះស្ដារ អូរ ប្រឡាយ ក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ដើម្បីសម្រួលផ្លូវទឹកកុំឱ្យជន់លិច

31-03-2026 17:14

(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះស្ដារ អូរ ប្រឡាយ កាយយកដី និងសំរាមដែលកកស្ទះចេញពីអូរព្រែកទប់ និងអូរសំអាត ដែលស្ថិតនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីសម្រួលផ្លូវទឹកឲ្យហូរបានលឿន និងការពារជន់លិចក្នុងរដូវវស្សាខាងមុខ។

ចុះស្ដារ អូរ ប្រឡាយ ក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤ បានធហ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដែលមានប្រវែងសរុប៦០០ម៉ែត្រ បើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរធនធានទឹក ការស្តានេះ ធ្វើឡើងដើម្បីសម្រួលផ្លូវទឹកអូរឱ្យហូរបានលឿន ការពារកកស្ទះការជន់លិចដោយសារទឹកភ្លៀងក្នុងរដូវវស្សារខាងមុខផងដែរ៕