ដំណឹងល្អសម្រាប់អ្នកប្រើប្រាស់រថយន្ត EV នៅកម្ពុជា ! ស្ថានីយសាកថ្មកើនរហូតដល់ ២២១ទីតាំង ជាជម្រើសងាយស្រួលពី EV Zone
31-03-2026 19:07
(ភ្នំពេញ)៖ មុខងារ EV Zone របស់កម្មវិធីឆ្លាតវៃ Fresh AI បន្តពង្រីកវិសាលភាព ផ្តល់ជូនដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែមានភាពងាយស្រួលខ្លាំង និងអស់កង្វល់ការស្វែងរកកន្លែងសាកឡាន ខណៈដែលចំនួនស្ថានីយសាកថាមពលថ្មបន្តកើនឡើងជាលំដាប់។
បច្ចុប្បន្នភាពចុងក្រោយពីមុខងារ EV Zone នៅក្នុងកម្មវិធី Fresh AI ពេលនេះចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីបានកើនឡើងរហូតដល់ ២២១ទីតាំងហើយ ដើម្បីបម្រើជូនអ្នកប្រើប្រាស់ឡានអគ្គិសនីទូទាំងប្រទេស៕
Please Download:
https://freshai.com.kh/download




