រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាល ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
01-04-2026 11:27
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោកស្រី Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕


































