* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា និង CICA ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការតភ្ជាប់ និងផ្សព្វផ្សយសក្តានុពលទេសចរណ៍កម្ពុជា​ដល់ប្រទេសសមាជិក ២ ប្រទេសគ្របដណ្តប់៩០% នៃដែនដី និងប្រជាជនទ្វីបអាស៊ី

01-04-2026 12:03

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Kairat Sarybay អគ្គលេខាធិការនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ពីការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិក CICA នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅ និងទិសដៅអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ព្រមទាំងពិភាក្សាលើឱកាសសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសសមាជិក CICA ក្នុងការជំរុញការតភ្ជាប់ទេសចរណ៍ក្នុងតំបន់។ ទន្ទឹមនឹងនេះ ភាគី CICA បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលជាមូលដ្ឋានសំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើកនៅតំបន់អាស៊ី ហើយបានថ្លែងអំណរគុណចំពោះការគាំទ្រនានា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាស៊ីជម្រៅលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាច្រើន រួមមាន ការរៀបចំវេទិកាទេសចរណ៍ CICA ការអភិវឌ្ឍគម្រោងខ្សែក្រវ៉ាត់ទេសចរណ៍ ការរៀបចំកិច្ចប្រជុំជំនាញ ឬសិក្ខាសាលា ការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងគោលដៅទេសចរណ៍រួម ក៏ដូចជាកម្មវិធីទេសចរណ៍យុវជន និងការផ្លាស់ប្តូរអប់រំ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការយល់ដឹងរវាងប្រជាជននៃប្រទេសសមាជិក។

លើសពីនេះ ភាគីកម្ពុជា បានស្នើឱ្យ CICA ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ការតាំងពិព័រណ៍ និងវេទិកាថ្នាក់តំបន់ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ និងជំរុញការវិនិយោគ រួមទាំងការរៀបចំវេទិកាវិនិយោគទេសចរណ៍ CICA លើកដំបូង និងកម្មវិធី FAM Trip ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជា ព្រមទាំង បានស្នើឱ្យមានការជំរុញការបណ្តុះបណ្តាលសមត្ថភាពមន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងចំណេះដឹងវិជ្ជាជីវៈ សមត្ថភាពស្ថាប័ន និងជំនាញបច្ចេកទេស ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម និងការគ្រប់គ្រងវិស័យទេសចរណ៍។

គួរបញ្ជាក់ផងដែរថា សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មានទីស្នាក់ការកណ្តាលនៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន ហើយមានសមាជិកចំនួន ២៨ប្រទេស គ្របដណ្តប់ប្រមាណ ៩០% នៃដែនដី និងប្រជាជនអាស៊ី។ ប្រទេសកម្ពុជា ក៏បានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ និងបានចូលរួមយ៉ាងសកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕