* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន កោតសរសើរសមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន (Video inside)

01-04-2026 12:07

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការកោតសរសើរសមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

សម្តេចតេជោ បានកោតសរសើរបែបនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោក Takahashi Funiakia ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរ និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦នេះ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់លោកប្រធានសមាគម ហើយសម្ដេចក៏បានពេញចិត្តចំពោះវឌ្ឍភាពរបស់សមាគម ដែលបានរីកចម្រើនតាំងពីបង្កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានទាក់ទាញអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុនមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

សម្ដេចបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ទន្ទឹមជាមួយនឹងរដ្ឋាភិបាលជប៉ុនដែលបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងផ្ដល់ជំនួយដល់កម្ពុជា ប៉ុន្តែនិយាយដោយឡែកសមាគមនេះ បានចូលរួមនៅក្នុងការជ្រោមជ្រែងអភិវឌ្ឍកម្ពុជាបានច្រើន។

សម្ដេចតេជោ ក៏បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសធុនតូចនិងមធ្យម ដោយសម្ដេចបង្ហាញនូវការពេញចិត្ត ពីព្រោះសម្ដេចតេជោតាំងពីធ្វើជានាយករដ្ឋមន្ត្រី គឺបានផ្ដោតសំខាន់ទៅលើការវិនិយោគទៅលើសហគ្រាសខ្នាតតូចនិងមធ្យមនេះ ដែលជំរុញឲ្យមានការវិនិយោគយ៉ាងផុសផុល ពីព្រោះសម្ដេចបានចាត់ទុកសហគ្រាស ខ្នាតតូចនិងខ្នាតមធ្យម គឺជាចលករនៃការជ្រោមជ្រែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានជូនពរឲ្យលោកប្រធានសមាគម និងសហការី បានបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ហើយនឹងដឹកនាំសមាគមន៍ទាក់ទាញអ្នកវិនិយោគឲ្យវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

នៅក្នុងឱកាសនោះដែរ លោកប្រធានសមាគមបានសម្ដែងនូវការអរគុណជាពន្លឹកចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ បន្ថែមពីនេះ លោកក៏បានរាយការណ៍ជូនសម្ដេចតេជោ នូវវឌ្ឍនភាពរបស់សមាគមកន្លងមកផងដែរ។

លោកបានសម្តែងក្តីរីករាយ និងកោតសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា រូបលោកនិងសហការីនៅពេលដែលមកដល់ប្រទេសកម្ពុជាម្ដងៗ តែងតែឃើញនូវភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់នៅក្នុងប្រទេសមួយនេះ ដែលលោកមានមោទនភាព ហើយដែលរូបលោកផ្ទាល់និងសហការី បានចូលរួមចំណែកនៅក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមករកស៊ីនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា ពោលគឺនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូចនិងមធ្យម ដែលជាចំណុចស្នូល ហើយដែលសមាគមជប៉ុន-កម្ពុជាចាប់អារម្មណ៍ ស្របពេលសមាគមរបស់លោកកំពុងតែជំរុញទៅលើការវិនិយោគខ្នាតតូច និងខ្នាតមធ្យមនេះ នៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន។ ទន្ទឹមទៅនេះ លោកក៏បានសរសើរចំពោះសក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលលោកបានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសនៃបច្ចេកទេសបច្ចេកវិទ្យា ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឲ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀត ដើម្បីនាំចេញក្រៅប្រទេស៕