* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសការធ្វើចរាចរណ៍នៅពេលយប់, មន្ត្រីជំនាញ និងអាជ្ញាធរ ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ១០០គ្រឿងនៅក្រុងព្រះវិហារ

01-04-2026 14:22

(ព្រះវិហារ)៖ ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសការធ្វើចរាចរណ៍នៅពេលយប់ មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចនគរបាល ចរាចរណ៍ក្រុងព្រះវិហារ ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ១០០គ្រឿងរបស់ប្រជាពលរដ្ឋនៅក្រុងព្រះវិហារ។

ការចុះធ្វើយុទ្ធនាការបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃរបស់ប្រជាពលរដ្ឋ ធ្វើឡើងក្នុងឱកាសដែលក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរក្រុងព្រះវិហារ និងនគរបាលចរាចរណ៍ ក្រោមវត្តមានចូលរួមពីលោក ប៉ុក ងូន អភិបាលក្រុង ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរគោយន្តកន្ត្រៃ ចំនួន ១០០នាក់ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

សកម្មភាពនេះគឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការពារជីវិតប្រជាពលរដ្ឋ ដោយជំរុញឱ្យអ្នកបើកបរទាំងអស់ ត្រូវតែគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងម៉ឺងម៉ាត់ និងបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។

ជាមួយគ្នានេះ ក្រុមការងារក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងធានាសុវត្ថិភាពលើដងផ្លូវឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ក្រុមការងារក៏បានធ្វើការបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ ចំនួន១០០គ្រឿង ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ពិសេសការធ្វើចរាចរណ៍នៅពេលយប់។ ជាមួយគ្នានេះ ក្រុមការងារក៏បានចែកឯកសារផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ រួមមាន៖

*សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២០ក្បាល
*សៀវភៅ «អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង» ចំនួន ១០០ក្បាល
*ខិត្តប័ណ្ណ «អ្វីដែលអ្នកបើកបរត្រូវយល់ដឹង» ចំនួន ១០០សន្លឹក
*ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពកំណត់ទំហំទ្រុងរថយន្ត និងទំហំផ្ទុក ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពសម្រាប់អ្នកថ្មើរជើង ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពការចតរថយន្តនៅទីក្រុង ឬទីប្រជុំជន ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពសញ្ញាសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ចំនួន ១០សន្លឹក
*ស្ទីកឃ័រ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន ១០សន្លឹក
*ស្ទីកឃ័រចំណាំងផ្លាត (ពណ៌ក្រហម) ចំនួន ១២០០សន្លឹក
*ប្រតិទិនស្តីពីផ្លាកសញ្ញាចរាចរណ៍ ចំនួន ០២ក្បាល៕