សង្ក្រាន្តជំរុំភៀសសឹក៖ លើសពីការកម្សាន្ត តែបង្ហាញពីការយកចិត្តទុកដាក់ ផ្ដល់ស្នាមញញឹម និងនាំសេដ្ឋកិច្ចមូលដ្ឋានឱ្យមានដង្ហើម (Video inside)
01-04-2026 15:05
(បន្ទាយមានជ័យ)៖ វប្បធម៌ ប្រពៃណីនៅតែបន្តរក្សាយ៉ាងខ្ជាប់ខ្ជួន ស្របពេលរបួសផ្លូវចិត្តមិនទាន់ជាសះស្បើយ។ នេះជារសជាតិជីវិតរបស់ពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅក្រោមដំបូលជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនពួកគាត់ ដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព ងាយស្រួលរស់នៅជាងក្រោមដំបូលតង់ដ៏សែនក្ដៅ។
ទោះបីឈឺចាប់ខ្លាំងប៉ុណ្ណា ក៏ពួកគាត់នៅតែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណជានិច្ច។ នេះមិនមែនជាការរីករាយហួសប្រមាណ រហូតភ្លេចពីទុក្ខវេទនា ការឈ្លានពានរំលោភយកដី ផ្ទះសម្បែងរបស់ពួកគាត់នោះទេ ក៏ប៉ុន្តែដើម្បីថែរក្សាកេរតំណែលបុព្វបុរសដែលបានបន្សល់ទុក៕
សូមស្ដាប់ចំណាប់អារម្មណ៍របស់ពលរដ្ឋភៀសសឹកនៅវត្តចាន់ស៊ី ដូចតទៅ៖






















