* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បុរសភេទទី៣ម្នាក់ ដែលប្រើបណ្តាញសង្គមបង្ហោះសាររិះគន់រឿងឃាត់ពិនិត្យជាតិស្រវឹង ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោមបទញុះញង់ និងក្លែងឯកសារ (ភេទប្រុសតែក្លែងអត្តសញ្ញាណបណ្ណដាក់ភេទស្រី)

01-04-2026 15:22

(ភ្នំពេញ)៖ បុរសភេទទី៣ម្នាក់ ដែលប្រើបណ្តាញសង្គម Facebook ឈ្មោះ «Kim Ya An» ដែលបានបង្ហោះសាររិះគន់រឿងឃាត់ពិនិត្យជាតិស្រវឹងនោះ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

បុរសភេទទី៣ម្នាក់នេះមានឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស រួមមាន៖ បទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់ឯកសារសារធារណៈក្លែង (ក្លែងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរភេទប្រុស តែកែទៅជាភេទស្រី)។

យោងតាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ «Kim Ya An» ក្រោយបង្ហោះសាររិៈការត្រួតពិនិត្យជាតិស្រវឹង។

សូមបញ្ជាក់ថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងពេលយប់ នៅលើផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកលក់១ ខណ្ឌទួលគោក។

លុះនៅម៉ោង ២៤៖៣០នាទីឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច បានឃាត់រថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ផ្លាកលេខភ្នំពេញ 2BV-5087 ដើម្បីត្រួតពិនិត្យជាតិអាល់កុល ខណៈនោះអ្នកបើកបររថយន្ត បានសហការផ្លុំ ឧបករណ៍វាស់ជាតិអាល់កុល ដោយលើកទី១ និងទី២ផ្លុំមិនបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ។

បន្ទាប់មក សមត្ថកិច្ចក៏បានពន្យល់ណែនាំអ្នកបើកបររថយន្តនោះ អំពីរបៀបបច្ចេកទេសផ្លុំ ហើយឲ្យផ្លុំលើកទី៣ ទើបគាត់ផ្លុំបានលទ្ធផលពិនិត្យឃើញ 0,55 Mg/l ហើយសមត្ថកិច្ចបានបំពេញឯកសារផាកពិន័យ និងចេញ ប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ខណៈនោះគាត់ក៏ពុំបានបដិសេធ ឬតវ៉ាអ្វីឡើយ និងយល់ព្រមផ្តិតមេដៃទទួលការផាកពិន័យពីសមត្ថកិច្ច។

ក្រោយការពិន័យរួច សមត្តកិច្ចមិនទាន់អនុញ្ញាតឲ្យគាត់ទៅនោះទេដោយរង់ចាំ (ស្វាងស្រាសិន) ទើបបានអនុញ្ញាតឲ្យគាត់បើករថយន្តបន្តដំណើរទៅមុខ។ លុះព្រឹកឡើងថ្ងៃដដែលអ្នកបើករថយន្តខាងលើស្រាប់តែបង្ហោះព័ត៌មាន មិនពិតមានលក្ខណៈញុះញង់ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ជាពិសេសនាំឲ្យមហាជនយល់ច្រឡំមកលើសមត្ថកិច្ចតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Kim Ya An» ដែលមានខ្លឹមសារថា «ជួយស៊ែរមួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទីមួយអត់ បង្ខំឲ្យយើងខ្ញុំ 5-6ដងទៀតផ្លុំរហូតដល់អស់500$ (ពុករលួយសម្លាប់ប្រជាជនទាំងរស់ និងខ្លឹមសាររបៀបញុះញង់មួយចំនួនទៀតផងដែរ...»។

សមត្ថកិច្ចបានចាត់ទុកថា ខ្លឹមសារទាំងនេះមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដែលបានបំពេញភារកិច្ចដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធានាការពារអាយុជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ភាគច្រើនផ្តើមចេញពីគ្រឿងស្រវឹង បង្កឲ្យមានការកើតឡើងញឹកញាប់នៅពេលយប់ បណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឲ្យបារម្ភ។

ពោលសមត្តកិច្ចបំពេញភារកិច្ចតាមបទបញ្ជា និងអនុវត្តតាមច្បាប់ត្រឹមត្រូវ ទោះមានប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្តចំពោះការចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល ប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើន ដែលចូលរួមគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវក៏បានគាំទ្រចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍នៅពេលយប់ និងចុះត្រួតពិនិត្យជាតិអាល់កុលនេះផងដែរ។

ជឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទប្រុស (ក្លែងភេទស្រី) ឆ្នាំកំណើត១៩៩៦ មុខរបរបុគ្គលិកខារ៉ាអូខេ THE DRINK នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាព ខ្លួនពិតជាស្រវឹងផឹកស្រាបៀរជាមួយ មិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀតនៅបុរី ប៉េង ហួត ផ្លូវម៉ុងប្ញទ្ធី។ ពេលផ្លុំរួច និងបើកឡានចេញមក ក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ខ្លួនក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់៕