* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-បង់ក្លាដែស បេ្តជ្ញាចិត្តជំរុញឲ្យមានការហោះហើរត្រង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

02-04-2026 11:35

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់យ៉ាងសកម្មលើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ការសំរួលការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអនឡាញឱ្យបានប្រសើរបន្ថែមទៀត ការរៀបចំកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច និងFAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍ Roadshow និងការបង្កើតកញ្ចប់ទស្សនកិច្ចរួម ការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិ និងការជំរុញខ្សែទស្សនកិច្ចព្រះពុទ្ធសាសនា និងធម្មយាត្រា ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិរបស់ប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ភាគីទាំងពីរ ក៏បានលើកឡើងពីការបេ្តជ្ញាចិត្តជំរុញឱ្យមានការហោះហើរត្រង់ ជាពិសេសទៅកាន់តំបន់សក្តានុពលទេសចរណ៍ ដែលជាកត្តាសំខាន់ក្នុងការកើនឡើងនៃលំហូរទេសចរ។

សូមបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ទន្ទឹមនឺងនេះ ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០០.០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបង់ក្លាដែសមានចំនួនជាង ៣.០០០នាក់ កើនឡើងប្រមាណជាង ៦០% ប្រៀបធៀបនឹងរយៈពេលនៃឆ្នាំមុន ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ៕