* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាព្រមានពីការកើនឡើងកំដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គីភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ

02-04-2026 11:50

(ភ្នំពេញ)៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។

ក្រសួងបរិស្ថាន បានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។

ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរនៅក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ អាចបណ្តាលឱ្យមានអគ្គីភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់លំនៅដ្ឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់ស្កាត់ឱ្យបាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ នៅតាមមូលដ្ឋាន និងសហគមន៍ ព្រោះថាសូម្បីតែកំទេច ភ្លើងតូចៗ ក៏អាចចេញពីការគ្រប់គ្រងមិនបានត្រឹមត្រូវ ក៏អាចឆាបឆេះយ៉ាងឆាប់រហ័ស ក្រោមលក្ខខណ្ឌកំដៅខ្លាំង និងខ្យល់បក់ខ្លាំង។

ក្រសួងបរិស្ថានធ្លាប់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរួចហើយថា «ភ្លើងដែលបណ្តាលមកពីការធ្វេសប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងដល់អាយុជីវិត» ដោយឡែកប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំឱ្យមានការខូចខាតបរិស្ថានយ៉ាងខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមានការពន្លត់ភ្លើង នៅក្រោយពេលចម្អិនអាហារឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានអណ្តាតភ្លើង ហោះទៅជិតសំរាម ឬវត្ថុស្ងួត និងធានាថាប្រព័ន្ធអគ្គិសនី ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ទាំងអស់នេះ គឺជាបង្ការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់កើតឡើងអគ្គីភ័យក្នុងផ្ទះ។

ក្រសួងបរិស្ថានក៏សូមលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ និងវិធានការឆ្លើយតបរហ័ស ជាពិសេសនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែលអាចបង្កទៅជាអគ្គីភ័យទ្រង់ទ្រាយធំ។

ការបង្ការអគ្គីភ័យគឺមានសារៈសំខាន់មិនត្រឹមតែដើម្បីការពារផ្ទះសម្បែង និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការបំពុលខ្យល់ និងការពារសុខភាពសាធារណៈក្នុងអំឡុងពេលមានកំដៅខ្លាំងផងដែរ។

ក្រសួងបរិស្ថានសូមអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការដោយអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការបង្ការអគ្គីភ័យ និងចាំបាច់ណាស់សហការចូលរួមអនុវត្តសកម្មភាពរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយអគ្គីភ័យ និងធានាសុវត្ថិភាពក្នុងការរស់នៅរបស់សហគមន៍ក្នុងរដូវប្រាំង៕