* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង អគ្គលេខាធិការ១រូប និងអគ្គនាយក៦រូប នៃក្រសួងពាណិជ្ជកម្ម

02-04-2026 13:33

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង និងប្រគល់ភារកិច្ចដល់មន្ដ្រីរាជការ នៅក្រសួងពាណិជ្ជកម្ម ចំនួន៧រូប ជាអគ្គលេខាធិការ១រូប និងអគ្គនាយក៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។

១- ឯកឧត្តម ផាន អូន អត្តលេខ ១៧៥១៤០០០២៧ ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន។

២- ឯកឧត្តម ឡុង កមវិចិត្រ អត្តលេខ ១៨១១២០០៤២៥ ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ។

៣- ឯកឧត្តម អេង សុធីវ័ន្ត អត្តលេខ ១៨៩១២០០០៤៥ ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែ ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ប្រគល់ភារកិច្ចឱ្យបំពេញមុខងារជាអគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស។

៤- ឯកឧត្តម ហូ ស៊ីវយ៉ុង អត្តលេខ ១៧៤០៦០០០២៣ ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។

៥- ឯកឧត្តម ទិត សីច័ន្ទលី អត្តលេខ ១៨៩២១០០២៥៨ ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែ ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ប្រគល់ភារកិច្ចឱ្យបំពេញមុខងារជាអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម។

៦- ឯកឧត្តម គឹម មាសសុខសីហា អត្តលេខ ១៧៤១២០០២០១ ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។

៧- ឯកឧត្តម ឡាយ សុខសៅគន្ធា អត្តលេខ ១៧៤១២០០១៩៩ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់សម្ដេចតេជោ ហ៊ុ​ន សែន ប្រមុខរដ្ឋស្ដីទី៖