* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជំនាញ ក.ប.ប ខេត្តកោះកុង ត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ និងការដាក់លក់នៅតាមលំនៅដ្ឋាន ក្នុងក្រុងខេមរភូមិន្ទ

02-04-2026 14:07

(កោះកុង)៖ លោក ជា នី អនុប្រធានសាខា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកោះកុង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញដែលអាជីវករដាក់តាំងលក់ដូរនៅតាមលំនៅដ្ឋាន និងទីតាំងចែកចាយមួយចំនួន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលជិតឈានចូលមកដល់។

លោក ជា នី បានឲ្យដឹងថា ការចុះពិនិត្យសុវត្ថិភាពទំនិញនៅតាមលំនៅឋាន និងម្ហូបអាហារនៅក្នុងក្រុងខេមរភូមិន្ទ គឺមន្ត្រីជំនាញបានពិនិត្យដើម្បីស្វែងរកសារធាតុហាមឃាត់ Formalin ពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទឡើយនៅក្នុងមុខទំនិញចំណីអាហារ និងពិនិត្យមើលថ្ងៃខែឆ្នាំផលិតរបស់ក្រុមហ៊ុនទំនិញគ្រប់មុខ មុនធ្វើការចែកចាយក និងលក់ដូរឲ្យអ្នកដែលទិញយកទៅប្រើប្រាស់ និងបរិភោគ និងធ្វើការចែកចាយក្នុងនៅតាមទីផ្សារ។

លោកបានបញ្ជាក់ថា ក្រោយពីមានការចុះត្រួតពិនិត្យទំនិញគ្រប់មុខនៅតាមលំនៅដ្ឋាន និងទីតាំងចែកចាយរបស់អាជីវករសមត្ថកិច្ចជំនាញមន្ត្រី ក.ប.ប ខេត្ត មិនបានរកឃើញមុខទំនិញណាមួយ ហួសកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិតឡើយ។ ម៉្យាងទំនិញទាំងនោះ គឺជាសម្ធិផលរបស់ខ្មែរភាគច្រើន និងផលិតផលមកពីប្រទេសចិន។ ក្នុងពេលនោះ លោករួមទាំងមន្ត្រីបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ សូមឲ្យអាជីវករ និងអ្នកនាំទំនិញមកធ្វើការចែកចាយ ត្រូវត្រួតពិនិត្យមើលថ្ងៃខែឆ្នាំផលិតឲ្យបានត្រឹមត្រូវ មុននឹងធ្វើការចែកចាយ ឬលក់ដូរ ដើម្បីសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។

អាជីវករលក់ដូរនៅតាមលំនៅដ្ឋាន បានអះអាងថា ពួកគាត់លក់តែទំនិញដែលមានគុណភាពខ្ពស់ និងត្រួតពិនិត្យមើលថ្ងៃខែឆ្នាំផលិត យ៉ាងយកចិត្តទុកដាក់ ជាពិសេសនោះទំនិញរបស់ពួកគាត់ សុទ្ធតែជាទំនិញផលិតនៅក្នុងស្រុក មិនបានយកទំនិញពីប្រទេសថៃចូលឡើយ។ ទំនិញថៃយកមកលក់ក៏ប្រជាពលរដ្ឋខ្មែរធ្វើពហិកាមិនទិញដែរមិនថាក្មេង ឬចាស់ឡើយ។ មុននឹងទិញពួកគាត់បានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងមានទំនុកចិត្តខ្ពស់ទើប អាចទិញយកទៅប្រើប្រាស់ ឬហូបនៅក្នុងលក្ខណៈគ្រួសារ ហើយពួកគាត់ ក៏បានប្តេជ្ញាធ្វើពហិកាមិនទិញទំនិញផលិតនៅប្រទេសថៃ យកមកលក់ដូរដែរ៕