* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋនៅស្រុកពាមរក៍ ខេត្តព្រៃវែង ស្នើឲ្យអាជ្ញាធរដោះស្រាយរឿងខ្សាច់ជ្រុះតាមដងផ្លូវ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់ពលរដ្ឋ

02-04-2026 14:29

(ព្រៃវែង)៖ ពលរដ្ឋរស់នៅឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានលើកឡើងនៅក្នុងវេទិកាសាធារណៈនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ជួយដោះស្រាយរឿងខ្សាច់ជ្រុះតាមផ្លូវ ដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាញឹកញាប់ និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

ប្រជាពលរដ្ឋក្នុងឃុំអ្នកលឿងបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់ជួបការលំបាកខ្លាំងណាស់ដោយសារក្រុមរថយន្តដឹកខ្សាច់ធំៗ ដឹកខ្សាច់ជ្រុះពេញផ្លូវ និងពេញមុខផ្ទះរបស់ពួកគាត់ ធ្វើឱ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរ ហើយត្រូវកើបខ្សាច់ដែលជ្រុះមុខផ្ទះនោះចេញរាល់ថ្ងៃ។ ពេលរថយន្តធំៗដឹកខ្សាច់បើកចេញពីដេប៉ូខ្សាច់ម្ដងៗ បង្ករជាសំឡេងខ្ទរញ័ររង្គើដី ហើយខ្សាច់ហុយតាមខ្យល់ចូលពេញផ្ទះប្រជាពលរដ្ឋ គឺពិបាករស់នៅខ្លាំងណាស់។

ឆ្លើយតបចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋនេះលោក ភោគ ថានី មេឃុំអ្នកលឿង បានបញ្ជាក់ថា អាជ្ញាធរឃុំពុំមានលទ្ធភាពដោះស្រាយទេ ព្រោះម្ចាស់ដេប៉ូខ្សាច់ទាំងអស់ រួមទាំងក្រុមឡានដឹកខ្សាច់ទាំងនោះ គេមិនស្ដាប់អាជ្ញាធរឃុំទេ សូម្បីពេលហៅមកប្រជុំ និងធ្វើវេទិកាសាធារណៈ ក៏គេមិនមកចូលរួមដែរ ដូច្នេះជម្រើសមានតែមួយ គឺអាជ្ញាធរឃុំស្នើសុំឲ្យប្រជាពលរដ្ឋ ជួយដោះស្រាយខ្លួនឯង ដោយខ្សាច់ជ្រុះមុខផ្ទះអ្នកណា អ្នកនោះកើបចេញទៅ។

ជុំវិញបញ្ហានេះ មន្ត្រីជំនាញរ៉ែ និងថាមពលខេត្តព្រៃវែង បានឲ្យដឹងថា រឿងឡានដឹកខ្សាច់ជ្រុះតាមដងផ្លូវ នៅឃុំអ្នកលឿង ពិតជាកើតមានយូខែមកហើយ ប៉ុន្តែការងារនេះស្ថិតនៅលើរដ្ឋបាលស្រុកជាអ្នកទទួលខុសត្រូវ ដែលតាមនីតិវិធី បើពិនិត្យឃើញថា ដេប៉ូខ្សាច់ណាមួយធ្វើឲ្យមានផលប៉ះពាល់ រដ្ឋបាលស្រុកត្រូវចុះណែនាំ ក្នុងករណីមិនកែប្រែ អាជ្ញាធរស្រុកមានសិទ្ធិដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្ម។

ដោយឡែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានបញ្ជាក់ថា ចំពោះបញ្ហាដែលពលរដ្ឋស្នើសុំនេះ លោកនឹងចាត់ឲ្យមន្ត្រីកោះអញ្ជើញម្ចាស់ដេប៉ូវខ្សាច់ទាំងអស់ មកធ្វើការណែនាំនិងធ្វើកិច្ចសន្យា ហើយបើនៅតែមិនកែប្រែ នៅតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋទៀត លោកនឹងចាត់វិធានការផ្លូវច្បាប់តែម្ដង។

សូមបញ្ជាក់ថា សកម្មភាពធ្វើអាជីវកម្មខ្សាច់ទន្លេនេះ នៅក្នុងច្បាប់ស្ដីពីរ៉ែ បានកំណត់ចំពោះរថយន្តដឹកខ្សាច់ គឺតម្រូវឲ្យដឹកខ្សាច់មិនឱ្យខ្ពស់ហួសទ្រង់រថយន្ត និងត្រូវមានស្បៃគ្របឲ្យជិតដើម្បីកុំឲ្យជ្រុះឬហុយ ប៉ះពាល់ពេលធ្វើ ចរាចរណ៍ដោយឡែកតាមដេប៉ូវខ្សាច់ ត្រូវមានការបាញ់ទឹកលាងសម្អាតកង់រថយន្តមុនពេលចេញ ហើយជុំវិញទីតាំងដេប៉ូខ្សាច់ ម្ចាស់ដេប៉ូត្រូវសំអាតឲ្យបានស្អាត មិនឱ្យមានខ្សាច់ហ៊ាខ្ចាយមកលើដងផ្លូវឡើយ។ ក្នុងករណីមានរថយន្តដឹកខ្សាច់ជ្រុះខ្ចាយតាមដងផ្លូវ គឺជាការទទួលខុសត្រូវរបស់ម្ចាស់ដេប៉ូខ្សាច់ផងដែរ៕