* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី និងបានបញ្ជូនទៅតុលាការ​ ៤៧ករណី

02-04-2026 14:44

(ភ្នំពេញ)៖ យោងតាមទិន្នន័យបទល្មើសធនធានធម្មជាតិ ដែលកើតមាននៅតាមតំបន់ការពារធម្មជាតិ ទាំង៧៣ តំបន់ នៅទូទាំងប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ រួមមានមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានធ្វើសកម្មភាពចុះល្បាត ចំនួន ៣០២១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៥៥១ករណី។ ចំនួននេះ មានការថយចុះចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួមមានបទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃ ចំនួន ១៥៣ករណី, បទល្មើសដីធ្លីមាន ចំនួន ១៤៩ករណី, បទល្មើសនេសាទ ចំនួន ៧៨ករណី គ្មានបទល្មើសរ៉ែ ចំនួន ៧ករណី។

មន្រ្តីនគរបាលយុត្តិធម៌ ក្រសួងបរិស្ថាន បានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧៦ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

វត្ថុតាងបទល្មើស៖ អេស្កាចំនួន ២គ្រឿង អាំងវ៉ើតទ័រចំនួន ៣១គ្រឿង, ត្រាក់ទ័រចំនួន ២គ្រឿង, អាវុធចំនួន ៤ដើម, រថយន្តចំនួន ៤គ្រឿង, គ្រាប់អាវុធចំនួន ៥១គ្រាប់, រថយន្តច្នៃចំនួន ២គ្រឿង, អាវុធច្នៃចំនួន ៥៧ដើម, គោយន្តចំនួន ១២គ្រឿង, គ្រាប់អាវុធច្នៃចំនួន ១៥គ្រាប់, ម៉ូតូចំនួន ២៣គ្រឿង, ឈើប្រណីតចំនួន ១ម៉ែត្រត្រីគុណ, ទូក/ម៉ាស៊ីនចំនួន ៣គ្រឿង, ឈើចម្រុះចំនួន ៧៣ម៉ែត្រត្រីគុណ, រណារយន្តចំនួន ១២៦គ្រឿង, អុសចំនួន ១៦ម៉ែត្រត្រីគុណ, រទេះ/រ៉ឺម៉កចំនួន ៦៧គ្រឿង, សត្វព្រៃរស់ចំនួន ៣១ក្បាល, អន្ទាក់ឆក់ចំនួន ៤៧៥ម៉ែត្រ, សត្វព្រៃងាប់ចំនួន ១៣២គីឡូក្រាម, អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, រុះរើខ្ទមអនាធិបតេយ្យចំនួន ៥៩ខ្ទម និងអាគុយចំនួន ២៥គ្រាប់។

វត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ-ស្នាក់ការរងដើម្បីបន្តនីតិវិធី៕