ភាពតានតឹងដោយកម្តៅ អាចបង្កគ្រោះថ្នាក់ និងបញ្ហាប្រឈមដល់និយោជក និងកម្មករនិយោជិតដែលបំពេញការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសនៅក្នុងកំឡុងពេលរដូវក្តៅ

02-04-2026 16:04

(ភ្នំពេញ)៖ ភាពតានតឹងដោយកម្តៅអាចបង្កគ្រោះថ្នាក់ និងបញ្ហាប្រឈមដល់និយោជក និងកម្មករនិយោជិតដែលបំពេញការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រដែលមានបរិយាកាសក្តៅ ឬបរិយាកាសដែលមានសីតុណ្ហភាពខ្ពស់ ជាពិសេសនៅក្នុងកំឡុងពេលរដូវក្តៅនេះ។

ដើម្បីយល់ដឹងអំពីបញ្ហាប្រឈម វិធានការបង្ការ និងវិធានការឆ្លើយតប ព្រមទាំងនិតីវិធីជូនដំណឹង និងរាយការណ៍ សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់យកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផ្ទាំងរូបភាពទាំងនេះ៕