GO Green Energy ផលិតនិងចែកចាយទូសាករថយន្តអគ្គិសនីទំនើបឆ្លាតវៃ ភ្ជាប់ដោយប្រព័ន្ធ Super Cooling មានអនុភាពបញ្ជូលអគ្គិសនីរហូតដល់ 600Kw/h ធំជាងគេនៅកម្ពុជា (Video inside)
02-04-2026 16:43
(ភ្នំពេញ)៖ ស្របតាមការគាំទ្រ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញមធ្យោបាយទៅជាថាមពលបៃតង ជួយបរិស្ថាន ព្រមទាំងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ឲ្យកាន់តែច្រើន ហ្គោ ហ្គ្រីន អេនើជី (GO Green Energy) ជាក្រុមហ៊ុនកូនខ្មែរ១០០% នាំចូល ផលិតនិងចែកចាយទូសាករថយន្តអគ្គិសនីទំនើបឆ្លាតវៃភ្ជាប់ដោយប្រព័ន្ធ Super Cooling មានអនុភាពបញ្ជូលរថយន្តអគ្គិសនីរហូតដល់ 600Kw/h (សាកត្រឹមតែប្រមាណ១៥នាទី) ធំជាងគេនៅកម្ពុជា។
ការបញ្ជូលថាមពលអគ្គិសនីតាមប្រព័ន្ធ Super Cooling ធ្វើឲ្យសីតុណ្ហភាពរបស់អាគុយមានភាពត្រជាក់ សុវត្ថិភាព សាកលឿនចំណេញពេល និងជួយថែរក្សាអាយុអាគុយរថយន្តអគ្គិសនី EV តាមស្តង់ដារអន្តរជាតិ ជួយឲ្យអ្នកប្រើប្រាស់រថយន្តអគ្គិសនី ឲ្យសាកបានលឿន សុវត្ថិភាពនិងសម្លៃសមរម្យ ព្រមទាំងទទួលយកបទពិសោធន៍ការសន្សំថវិកាជាង ការប្រើប្រាស់ថាមពលប្រេងឥន្ធនៈរហូតដល់ ៥០%-៧០% មិនចាំបាច់ប្តូរប្រេងម៉ាស៊ីននិងបើកបរស្ងាត់ស្រួល។
ក្រុមហ៊ុន ហ្គោ ហ្គ្រីន អេនើជី (GO Green Energy) ក៏មានស្ថានីយ៍សាករថយន្តមានទីតាំងនៅ បុរីអូដឹម២ ផ្ទះលេខA១៧ ផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ដែលបានបំពាក់ទូសាកគ្រប់ប្រភេទសម្រាប់រថយន្តអគ្គិសនី ជាមួយចំណត៨កន្លែង អាចសាក 24h/24h ហើយអ្វីកាន់តែពិសេសនោះគឺបំពាក់មកជាមួយក្បាល សាកកម្រិតស្តង់ដារខ្ពស់មាន CCS2 160KW (២ចំណត), GBT 240KW (៤ចំណត), GBT 600KW (២ចំណត បំពាក់បច្ចេកវិទ្យា Super Cooling សាកត្រឹមតែប្រមាណ១៥នាទី) មានកន្លែងសម្រាកផាសុខភាព បន្ទប់ទឹកស្អាត ទីតាំងទូលាយ ចំណេញពេលវេលា និងជាមួយតម្លៃពិសេសត្រឹមតែ 1,000៛/Kwh តែប៉ុណ្ណោះ។ បងប្អូនប្រើប្រាស់រថយន្តអគ្គិសនី ដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ ឬតាមផ្លូវជាលេខ៣ លេខ៤ ដែលមកកាន់ទីក្រុងភ្នំពេញ អាចចូលស្វែងយល់និងទទួលយកបទពិសោធថ្មីកម្រិតស្តង់ដារ ទូសាករបស់ក្រុមហ៊ុន ហ្គោ ហ្គ្រីន អេនើជី។
ក្រុមហ៊ុន ហ្គោ ហ្គ្រីន អេនើជី (GO Green Energy) គឺជាក្រុមហ៊ុននាំចូលសម្ភារៈសាករថយន្តអគ្គិសនីទំនើបៗ ដែលជាតម្រូវការសំខាន់សម្រាប់បងប្អូនអាជីវករ ឬអ្នកដែលមានបំណងបើកអាជីវកម្មបង្កើតស្ថានីយសាករថយន្តអគ្គិសនី អាចមកមើលនៅ Showroom ក្រុមហ៊ុន ហ្គោ ហ្គ្រីន អេនើជី (GO Green Energy) ដែលមានទីតាំងនៅ បុរីអូដឹម២ ផ្ទះលេខA១៧ ផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៦ ៨៨៨៨ ៨២៣ សម្រាប់ពត៌មានបន្ថែម៕














