* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មុនឱកាសបុណ្យចូលឆ្នាំថ្មី! រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិវត្តជននៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍

02-04-2026 18:08

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកាសមាគម និងនិវត្តជន សរុបប្រមាណ ៣៥០ រូប។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បាននាំនូវសេចក្តីនឹករលឹកចំពោះនិវត្តជន និងអតីតមន្រ្តីរាជការនៃ ក.ប.ទ. ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗរូប។ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រីកវិសាលភាពសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យគ្របដណ្តប់ដល់និវត្តជនទូទៅផងដែរ បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខុមាលភាព និងគុណតម្លៃរបស់អ្នកដែលបានបម្រើជាតិគ្រប់ជំនាន់។

អនុវត្តតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់នេះលោករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តបន្តជំរុញការលើកកម្ពស់សុខុមាលភាព និងការគោរពដ៏ជ្រាលជ្រៅចំពោះនិវត្តជនទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងមានសារៈសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាការកសាងសមិទ្ធផលសំខាន់ៗ ជូនជាតិមាតុភូមិនាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្រ្តី បន្តថាក្រសួងបានចាត់ទុកថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពកាងារដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ នាពេលកន្លងមក ក្រសួង សម្រេចបានលទ្ធផលជាច្រើនគួរទីមោទនៈ លើការកែលម្អនិងពង្រឹងគុណភាពនៃការគ្រប់គ្រងកិច្ចការផ្ទៃក្នុងក្រសួង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលបង្កើតបានជាមូលដ្ឋានសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងអភិបាលកិច្ចលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពគំរូជាច្រើនដែល និវត្តជនទាំងអស់ ដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់សមិទ្ធផលនានា ដែលក្រសួងសម្រេចបានមកដល់បច្ចុប្បន្ន តាមរយៈការខិតខំបំពេញការងារ លះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ក្នុងការជំរុញនិងអភិវឌ្ឍវិស័យក្រោមសមត្ថកិច្ចរបស់ក្រសួង ដែលជាការចូលរួមចំណែកដ៏ធំធេងក្នុងការស្ថាបនាជាតិ និងបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល៕