អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ចេញសេចក្ដីបំភ្លឺជុំវិញបទល្មើសព្រៃឈើនៅខេត្តក្រចេះ ខណៈលោក តាន់ គឹមសួរ មិនទាន់ចូលរួមសហការផ្ដល់ព័ត៌មាននៅឡើយ (Video inside)

02-04-2026 18:04

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីបំភ្លឺជុំវិញការផ្សាយរបស់លោក តាន់ គឹមសួរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការសង្ស័យបទល្មើសព្រៃឈើនៅខេត្តក្រចេះ។

យោងតាមសេចក្ដីបំភ្លឺខាងលើ រហូតមកដល់ពេលនេះ លោក តាន់ គឹមសួរ នៅពុំទាន់ចូលរួមផ្ដល់ព័ត៌មានលម្អិតតាមការអញ្ជើញរបស់អគ្គនាយកដ្ខានព្រៃឈើនៅឡើយ ដោយហេតុថា លោកកំពុងជាប់រវល់បំពេញការងារនៅខេត្តផ្សេងរយៈពេល ១០ ទៅ១៥ថ្ងៃ តែលោកបានឱ្យ លោក ញឹម សនស៊ីដា ដែលជាអ្នកសារព័ត៌មាន SKB.News សង្គមបច្ចុប្បន្ន មកជួបជំនួសវិញ។

ចំពោះបញ្ហានេះ អង្គភាពសារព័ត៌មាន Fresh News មិនអាចទាក់ទងលោក តាន់ គឹម សួរ ដើម្បីសាកសួរព័ត៌មានលម្អិតបាននៅឡើយនោះទេ៕

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ៖