អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយបទពិសោធន៍លំហែប្រណិតក្នុងព្រៃធម្មជាតិ នៅ Siempang Forest Lodge ខេត្តស្ទឹងត្រែង ព្រមជាមួយការបញ្ចុះតម្លៃដល់ទៅ ៥០% (Video inside)
02-04-2026 18:10
(ស្ទឹងត្រែង)៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ Siempang Forest Lodge សូមអញ្ជើញភ្ញៀវទេសចរណ៍ មកទទួលយកបទពិសោធន៍សម្រាកលំហែជាមួយធម្មជាតិ ជាមួយនឹងការផ្តល់ជូនមានកំណត់៖ ស្នាក់នៅ ២យប់ បញ្ចុះតម្លៃ ៥០% និងទទួលបាន ១យប់បន្ថែមដោយឥតគិតថ្លៃ តម្លៃចាប់ពី ១,១៥០ ដុល្លារ សម្រាប់ ២នាក់!
Siempang Forest Lodge គឺជាគោលដៅទេសចរណ៍លំដាប់ផ្កាយ៥ ដែលលាក់ខ្លួនក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលត្រូវបានចាត់ទុកថាជាតំបន់អភិរក្សដ៏សំខាន់មួយនៅអាស៊ី។ គម្រោងនេះត្រូវបានបង្កើតឡើងក្រោមទស្សនវិស័យសេដ្ឋកិច្ចអភិរក្ស គឺជាគោលដៅអេកូទេសចរណ៍ថ្មី ក្បែរដងទន្លេ និងហ៊ុំព័ទ្ធទៅដោយធម្មជាតិ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដោយមានតង់សាហ្វារីទំនើបធំទូលាយ ចំនួន១៥ ហើយតង់នីមួយៗមានឯកជនភាព និងហ៊ុំព័ទ្ធទៅដោយដើមឈើ អាងហែលទឹកខ្នាតធំ ក្រោមរចនាបទសិល្បៈខ្មែរបុរាណនិងវប្បធម៌បែបអឺរ៉ុប ដែលអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិទទួលបាន បរិយាកាសល្អបរិសុទ្ធ ភាពស្ងត់ស្ងាត់ ភាពស៊ីវិល័យ និងផាសុកភាពខ្ពស់។
តំបន់ទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណីតនេះ រងចាំទទួលបដិសណ្ឋារកិច្ចដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ ទទួលបានបទពិសោធន៍ល្អៗ តាមរយៈសកម្មភាពជាច្រើន រួមមាន៖ ការដើរព្រៃ ការធ្វើដំណើរតាមរថយន្តស្វែងរកសត្វព្រៃ ជិះទូកទស្សនាព្រះអាទិត្យលិច សូណា យូហ្គា សមាធិ និងស្ប៉ាបែបប្រពៃណី។ ដែនជម្រកនេះក៏ជាទីជម្រកសត្វព្រៃកម្រនិងជិតផុតពូជ ដូចជា ត្រយងយក្ស សត្វត្មាត សត្វទន្សោង សត្វរមាំង ក្រពើភ្នំ និងសត្វព្រៃជាច្រើនប្រភេទទៀត ដែលធ្វើឲ្យការធ្វើដំណើរនីមួយៗក្លាយជាបទពិសោធន៍មិនអាចបំភ្លេចបាន។
អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ក្នុងបទពិសោធន៍ថ្មីឆ្នាំនេះ ជាមួធម្មជាតិ ចូលរួមក្នុងដំណើរការអភិរក្ស និងគាំទ្រសហគមន៍។
ទីតាំងខាងលើស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៨៨ ៥៩៨ ៨៦៦៦ និង ០៣១ ៣៣៨ ៧៥៥៤
គេហ័រទំព័ហ្វេសបុកផេករផ្លូវការ
Siempang Forest Lodge៖ https://www.facebook.com/siempangforestlodgekh
តេឡេក្រាម៖ t.me/spfl_reservation
Google map៖ https://maps.app.goo.gl/WVSFqZcp28vtU1zm7?g_st=ipc

























