* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានីយផលិតអគ្គិសនីថ្មីដំបូងគេនៅអាស៊ី និងចាយទុនប្រមាណ១ពាន់លានដុល្លារ នឹងដំណើរការសាងសង់នៅកម្ពុជានាថ្ងៃទី១០ ខែមេសាខាងមុខ

02-04-2026 19:48

(ភ្នំពេញ)៖ ដូចការគ្រោងទុកកម្ពុជា នឹងបើកការដ្ឋានសាងសង់វារីអគ្គិសនីបូកទឹកស្តុកទុក ឬ Pumped Storage ដំបូងគេនៅអាស៊ី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះបន្ទាប់ពីចំនាយពេលសិក្សារអស់រយៈពេលមួយឆ្នាំ នៅក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា។ ស្ថានីយអគ្គិសនីបូមទឹកស្តុកទុក ឬ Pumped Storage នេះគ្រោងចំណាយទុកវិនិយោគប្រមាណ១ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Cambodian Tatay Hydropower Limited ។

បើតាមលោក Zhao Wensheng អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Cambodian Tatay Hydropower Limited ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News បានឲ្យដឹងថា គម្រោងនេះនឹងសម្ភោធការសាងសង់នៅថ្ងៃទី១០ ខែមេសា ហើយមានវត្តមានលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ជាគណៈអធិបតី។ តាមការគ្រោងទុក វារីអគ្គិសនីបូកទឹកស្តុកទុក ឬ Pumped Storage នេះនឹងចំណាយពេលសាងសង់រយៈពេល៥ឆ្នាំ ហើយអាចផលិតអគ្គិសនីបានរហូតដល់ទៅ ១,០០០ មេហ្កាវ៉ាត់។

សូមជម្រាបថា នេះជាគម្រោងនិយោគទី៣ហើយ របស់ក្រុមហ៊ុន Cambodian Tatay Hydropower Limited នៅក្នុងប្រទេសកម្ពុជា ដោយគម្រោងទី១ គឺ វារីអគ្គិសនីតាតៃ ដែលមានអនុភាពផលិតអគ្គិសនីបាន ២៤៦មេហ្គាវ៉ាត់និងបានដំណើរការនៅឆ្នាំ២០១៤ និងវារីអគ្គិសនីតាតៃលើ ក្នុងទំហំវិនិយោគសរុបចំនួនជិត៤០០លានដុល្លារ ដែលមានអានុភាពអាចផលិតអគ្គិសនីបាន ១៥០មេហ្គាវ៉ាត់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសន៍នៃបណ្ដាញព័ត៌មាន Fresh News ជាមួយលោក Zhao Wensheng ដូចតទៅ៖