* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កុមារដ្ឋាននៃក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីផ្តល់ជាសេវាកម្មថែទាំកុមារ ប្រកបដោយសុវត្ថិភាព

02-04-2026 19:53

(ភ្នំពេញ)៖ កុមារដ្ឋាននៃក្រសួងពាណិជ្ជកម្ម ត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី​ ចម និម្មល និង រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ​​បើកសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២​ ខែ​មេសា ឆ្នាំ២០២៦ ​ដើម្បីផ្តល់ជាសេវាកម្មថែទាំកុមារ ប្រកបដោយសុវត្ថិភាព ការថែរក្សាអនាម័យ​ សម្រាប់កូនៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ-មន្រ្តីកិច្ចសន្យា ដែលកំពុងបម្រើការងារនៅក្រសួងពាណិជ្ជកម្ម។

​ពិធីនេះមានការ​ចូលរួមពី ​រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី លោក លោកស្រី ថ្នាក់ដឹងនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។

ការបង្កើត កុមារដ្ឋាន នេះ គឺជាជំហានថ្មីមួយសំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសុខុមាលភាពគ្រួសារ និងការបង្កើនផលិតភាពការងារ ជាពិសេសសម្រាប់មន្រ្តីរាជការជានារី។

កុមារដ្ឋាន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ជាសេវាកម្មថែទាំកុមារ ប្រកបដោយសុវត្ថិភាព ការថែរក្សាអនាម័យ និងបរិយាកាសអភិវឌ្ឍន៍ល្អ សម្រាប់កូនៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ-មន្រ្តីកិច្ចសន្យា ដែលកំពុងបម្រើការងារនៅក្រសួងពាណិជ្ជកម្ម។ ការអនុវត្តនេះ ក៏ជាផ្នែកមួយនៃការកសាងបរិយាកាសការងារដែលគាំទ្រដល់គ្រួសារ និងជួយអោយមន្រ្តីអាចផ្តោតលើការងារបានប្រសើរឡើង។ នៅក្នុងថ្ងៃសម្ពោធនេះដែរ កុមារដ្ឋានបានទទួលកុមារសរុបចំនួន ២៨ នាក់ដែលមានអាយុចន្លោះពី ៣ខែ ដល់ ៦ឆ្នាំ៕