* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រីកសិកម្ម៖ ការផ្គូរផ្គងធនធានមនុស្សស្របទៅតាមជំនាញ និងសមត្ថភាព ជាមួយរចនាសម្ព័ន្ធថ្មី គឺដើម្បីប្រសិទ្ធភាពការងារខ្ពស់ជាងមុន

02-04-2026 20:30

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ការផ្គូរផ្គងធនធានមនុស្សស្របទៅតាមជំនាញ និងសមត្ថភាព ជាមួយរចនាសម្ព័ន្ធថ្មី គឺដើម្បីប្រសិទ្ធភាពការងារខ្ពស់ជាងមុន។

ការថ្លែងរបស់លោក បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំនៅទីស្ដីការក្រសួង។

បើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី, ការកែទម្រង់រដ្ឋបាលសារធារណៈ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក បានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃមុខងារយ៉ាងលម្អិត និងរៀបចំការកែទម្រង់ ដើម្បីបង្កើនប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈជូនពុកម៉ែបងប្អូនប្រជាកសិករ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក»។

ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធថ្មីនិង សម្រួចតួនាទី និងភារកិច្ចនៃអង្គភាពក្រោមឱវាទ ហើយក៏បានធ្វើការប្រមូលផ្ដុំមុខងារស្រាវជ្រាវ ដែលធ្លាប់នៅដាច់ៗគ្នា ឱ្យមកនៅក្រោមដំបូលតែមួយនៃ រាជបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម (CASA) ដើម្បីបង្កើនប្រសិទ្ធភាពនៃការស្រាវជ្រាវកសិកម្មជាពិសេសការស្រាវជ្រាវពហុជំនាញ និងប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានសាធារណៈ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងថា «ជាជំហានបន្តសម្រាប់ការបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់នេះ យើងក៏បាននិងកំពុងសម្របសម្រួលការផ្គូផ្គងធនធានមនុស្សទៅតាមជំនាញ និងសមត្ថភាព ឱ្យស្របជាមួយរចនាសម្ព័ន្ធថ្មីផងដែរ»៕