* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តុលាការ​ខេត្តបាត់ដំបងសម្រេចឃុំខ្លួន កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី

02-04-2026 20:38

(ភ្នំពេញ)៖ តុលាការ​ខេត្តបាត់ដំបងសម្រេចឃុំខ្លួន កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះជនត្រូវចោទឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥០៧ តព្រ ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ និង ដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៥០៨ ត.ព្រ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ នៅពន្ធនាគារខេត្តបាត់ដំបង»។

សូមជម្រាបថា កូនស្នងការរងខេត្តបន្ទាយមានជ័យ ដែលបើកឡានបុកស្លាប់មនុស្ស៦នាក់ នៅបាត់ដំបង ត្រូវបានចោទប្រកាន់ ២សំណុំរឿង ស្មើចំនួន៣បទល្មើស៖
បទល្មើសទី១៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ (ច្រើននាក់)
បទល្មើសទី២៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ
បទល្មើសទី៣៖ រត់គេចខ្លួន៕