* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ដើម្បីឲ្យប្រជាជនកាន់តែទទួលបានសេវាវះកាត់គ្រប់ឯកទេស ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា ក្នុងតម្លៃសមរម្យ

02-04-2026 21:13

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦-២០៣៥។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងថា នេះជាលើកដំបូង ក្រសួងសុខាភិបាលបានរៀបចំចងក្រងនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ឬហៅកាត់ថា NSOAP ២០២៦-២០៣៥ ដែលជាសមិទ្ធផលមួយដ៏ធំមួយទៀត សម្រាប់សុខាភិបាលកម្ពុជា។ NSOAP មានសារៈសំខាន់ណាស់ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានសេវាសល្យសាស្រ្ត សម្ភព និងផ្តល់សេវាសង្គ្រោះបន្ទាន់ ដែលមានសុវត្ថិភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា និងមានតម្លៃសមរម្យ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។

ផែនការយុទ្ធសាស្រ្តជាតិ សល្យសាស្រ្ត សម្ភព និងសណ្តំ គឺជាសមាសធាតុស្នូលនៃភាពធន់របស់ប្រព័ន្ធសុខាភិបាល និងជាការឆ្លើយតបដោយផ្ទាល់របស់ក្រសួងសុខាភិបាល ចំពោះអាទិភាពសុខភាពជាតិ ដែលមានចែងក្នុងកម្មវិធីគោលនយោបាយ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល ២០២៤-២០៣៥ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4)។

NSOAP នេះ បានបង្កើតក្របខ័ណ្ឌជាតិដែលមានកាតព្វកិច្ចអនុវត្ត សម្រាប់ការផ្លាស់ប្តូរ និងនវានុវត្តន៍នៃសល្យសាស្រ្ត សម្ភព និងសណ្តំ ដើម្បីធានាដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជននៅមូលដ្ឋាន ទទួលបានសេវាវះកាត់ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា មានតម្លៃសមរម្យ ប្រកបដោយសេចក្តីថ្លៃថ្នូរ សមធម៌ និងបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍សំខាន់ៗ មួយចំនួនសម្រាប់ការអនុវត្ត NSOAP ដូចខាងក្រោម៖

១៖ ត្រូវពង្រឹងអភិបាលកិច្ច និងយន្តការសម្របសម្រួល ដោយពង្រឹងតួនាទីគណៈកម្មការសល្យសាស្រ្ត សម្ភព និងសណ្តំ ថ្នាក់ជាតិ និងការសម្របសម្រួលរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

២៖ ត្រូវពង្រីកសមត្ថភាពផ្តល់សេវាសល្យសាស្រ្ត សម្ភព និងសណ្តំ ចាំបាច់ ជាពិសេសនៅតាមមន្ទីរពេទ្យ CPA2 និងមូលដ្ឋានសុខាភិបាលឯកជន ដើម្បីផ្តល់សេវាវះកាត់សង្គ្រោះបន្ទាន់ និងនីតិវិធីវះកាត់សំខាន់ៗ ឱ្យបានទាន់ពេលវេលា។

៣៖ គាំទ្រការអភិវឌ្ឍ និងពង្រីកធនធានមនុស្ស តាមរយៈបង្កើនចំនួន និងពង្រឹងសមត្ថភាពគ្រូពេទ្យឯកទេស សល្យសាស្រ្ត សម្ភព និងសណ្តំតាមរយៈការបណ្តុះបណ្តាល និងការចែកចាយធនធានមនុស្សឱ្យសមស្រប។

៤៖ បន្តលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវា ដោយធានាការអនុវត្តពេញលេញនៃបញ្ជីត្រួតពិនិត្យសុវត្ថិភាពវះកាត់របស់ WHO និងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព។

៥៖ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់ទិន្នន័យ ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក។

៦៖ លើកកម្ពស់ការវិនិយោគសុខភាព និងការការពារហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការចំណាយពីហោប៉ៅផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។

៧៖ បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សមាគមវិជ្ជាជីវៈ និងវិស័យឯកជន

៨៖ ត្រួតពិនិត្យតាមដាន និងគណនេយ្យភាព ដោយរៀបចំផែនការសកម្មភាព SOA នៅតាមមូលដ្ឋានសុខាភិបាល និងវាយតម្លៃជាប្រចាំ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិ NSOAP ២០២៦-២០៣៥ នេះ នឹងត្រូវអនុវត្តនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានណែនាំដល់គ្រប់មូលដ្ឋានសុខាភិបាល ដៃគូអភិវឌ្ឍន៍ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យតម្កល់ការចងចាំជានិច្ច និងអនុវត្តផែនការយុទ្ធសាស្រ្តនេះ ដោយរៀបចំផែនការសកម្មភាព នៅនឹងកន្លែង ដើម្បីគាំទ្រការប្តេជ្ញាចិត្តខាងនយោបាយប្រកបដោយចីរភាព កិច្ចសហការពហុវិស័យ៕