* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្លាំងនគរបាលជាតិ បង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើស Online Scam នៅកាស៊ីណូ ខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ ១០៧នាក់!

02-04-2026 23:21

(ស្វាយរៀង)៖ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ
ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។

ជាលទ្ធផល ប្រតិបត្តិការក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះ បានរកឃើញជនបរទេស១០៧នាក់ ក្នុងនោះ មានស្រី២៦នាក់ សរុបស្មើ៤សញ្ជាតិ រួមមានចិន៦៧នាក់ ស្រី៧នាក់ (មានលិខិតឆ្លងដែន៥៨ក្បាល) ឥណ្ឌូនេស៊ី ២១នាក់ ស្រី៩នាក់ (មានលិខិតឆ្លងដែន១៧ក្បាល) មីយ៉ាន់ម៉ា២នាក់ ស្រី (មានលិខិតឆ្លងដែន) និង វៀតណាម១៧នាក់ ស្រី៨នាក់ (មានលិខិតឆ្លងដែន១៧ក្បាល)។

ក្រៅពីជនពាក់ព័ន្ធខាងលើ សមត្ថកិច្ចបានរកឃើញឧបករណ៍-សម្ភារៈ រកឃើញមាន កំព្យូទ័រលើតុ ALL IN ONE ៨៩គ្រឿង កំព្យូទ័រយួរដៃ ៥៧គ្រឿង iPad ៧៣គ្រឿង MONITOR ១គ្រឿង ទូរស័ព្ទដៃចម្រុះម៉ាក ១,៤២១គ្រឿង ម៉ាស៊ីន PRINTER ១គ្រឿង និងទូដែក៧។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ផ្អែកតាមសកម្មភាពត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ៤នាក់ បានប្រព្រឹត្ត សកម្មភាពលបលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈ វេបសាយ BABY SLOT និង២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។

ជនសង្ស័យ៤នាក់ បានកសាងសំណុំរឿង និងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង និង២នាក់ទៀត បានប្រគល់ជនសង្ស័យចំនួន ២នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធ ឱ្យទៅកម្លាំងស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។

ចំណែកជនបរទេសចំនួន១០១នាក់ផ្សេងទៀត បានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី៕