* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលស្រុកតាំងគោក ដឹកនាំសប្បុរសជន ចុះជួបសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកតា លោកយាយ ចាស់ជរា ៤៣គ្រួសារ នៅឃុំជ្រលង ខេត្តកំពង់ធំ

03-04-2026 10:15

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសប្បុរសជន នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកតា លោកយាយ ចាស់ជរាចំនួន ៤៣គ្រួសារ ស្ថិតនៅទីតាំង ២ផ្សេងគ្នា នៅក្នុងឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្តាំផ្ញើសួរទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា ក៏ដូចជាលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងបានបញ្ជាក់ថា លោកទាំងទ្វេតែងតែបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកអភិបាលស្រុក ក៏បានលើកឡើង ពីសភាពការណ៍ថ្មីៗនៅក្នុងពិភពលោក ដែលបណ្តាលមកពីការប្រកួតប្រជែងរវាងមហាអំណាចធំៗ បញ្ហាសង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាម រវាងអ៉ីស្រាអែល- អាមេរិក ជាមួយ អ៉ីរ៉ង់ និងសង្គ្រាមក្នុងតំបន់ផងនោះដែលធ្វើឲ្យទីផ្សារថាមពលពិភពលោកក៏កំពុងរងភាពចលាចលយ៉ាងខ្លាំង និងបានលើកឡើងពីបញ្ហាសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងពីការឈ្លានពានរបស់ថៃ ហើយដែលសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» និងធ្វើការដោះស្រាយជម្លោះដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោការទទួលខុសត្រូវ។ កម្ពុជានៅតែបន្តស្វែងរកច្បាប់អន្តរជាតិ និងយន្តការផ្សេងៗ ដើម្បីដោះស្រាយ ដោយប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត។

លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ជាមួយនិងការបន្តអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានណែនាំឲ្យបងប្អូនសន្សំសំចៃថាមពលអគ្គីសនីនៅក្នុងការរស់នៅប្រចាំថ្ងៃ និងបានលោកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមសត្វ ដាំដុះបង្កបង្កើនផលដើម្បីបន្ថែមចំណូលក្នុងគ្រួសារ កាត់បន្ថយការនាំចូលពីបរទេស និងសុវត្ថិភាពលើចំណីអាហារផងដែរ ត្រូវចេះរៀនរស់នៅក្នុងសភាពការណ៍ថ្មី។ បានក្រើនរំលឹកដល់ប្រជាជនគ្រប់រូបយកចិត្តទុកដាក់ ក្នុងការតាមដានសុខភាព ដោយការពិនិត្យនៅតាមមណ្ឌលសុខភាព ពេទ្យបង្អែក ដែលនៅជិតបំផុត ខណៈដែលសព្វថ្ងៃនេះសេវាសុខាភិបាលកាន់តែទំនើប និងមានក្រុមគ្រូពេទ្យជំនាញៗផងដែរ។

ជាមួយគ្នានោះដែរ លោក ហាក់ ម៉ុងហួត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំភូមិ ឃុំ ធ្វើការតាមដាន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដើម្បីដឹងពីបញ្ហាផ្សេងៗ និងត្រូវសូមរាយការណ៍ដល់ថ្នាក់លើដើម្បីដោះស្រាយ និងអន្តរាគនម៍ឲ្យទាន់ពេលវេលា។

ក្នុងនាមអាជ្ញាធរក្នុងស្រុកតាំងគោក លោក ហាក់ ម៉ុងហួត ក៏សំណូមពរប្រជាពលរដ្ឋ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ, ពង្រឹងសាមគ្គីភាព រួបរួមកម្លាំងគ្នាជាធ្លុងមួយ, ដើម្បីការពារទឹកដីខ្មែរឱ្យនៅគង់វង្សជារៀងរហូត៕