* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តពោធិ៍សាត់ ត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយមិនភ្លេចគុណបំណាច់វីរកងទ័ពជួរមុខ រួមទាំងអតីតយុទ្ធជន និងនិវត្តន៍ជន

03-04-2026 10:43

(ពោធិ៍សាត់)៖ ក្នុងស្មារតីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ក្នុងគោលដៅធានាឱ្យបាននូវការរៀបចំពិធីបុណ្យឱ្យមានភាពរលូន សប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អបំផុត។

នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅ នៅសាលប្រជុំកោះសំពៅមាស, លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត ក៏បានប្រកាសនូវសេចក្តីសម្រេចលេខ ០៤០/២៦ ស.ស.រ.ខពស ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីទទួលបន្ទុកការងាររៀបចំសង្ក្រាន្តឆ្នាំថ្មី ឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានលើកឡើងនូវអនុសាសន៍ណែនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា៖ "សម្រាប់ខេត្តដែលនៅជាប់ព្រំដែនដែលមានជម្លោះព្រំដែន កម្ពុជា-ថៃ យើងមិនរៀបចំសង្ក្រាន្តឱ្យមានលក្ខណៈអធិកអធមខ្លាំងក្លានោះទេ ប៉ុន្តែរដ្ឋបាលខេត្តអាចបង្កលក្ខណៈសប្បាយសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយឈរលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព និងភាពស្ងប់ស្ងាត់ ពិសេសតាមបន្ទាត់ព្រំដែនជាចម្បង"។

លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការ ដល់គណៈកម្មការ និងអនុគណៈកម្មការខេត្ត ដែលមានក្នុងសេចក្តីសម្រេចខាងលើ ត្រូវពង្រឹងការយាមកាម និងល្បាត ២៤ម៉ោង/២៤ម៉ោង ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋក្នុងពេលកម្សាន្ត។ ត្រូវរៀបចំតុបតែងភ្លើងពណ៌តាមទីសាធារណៈ សួនច្បារ កន្លែងកម្សាន្ត និងមន្ទីរអង្គភាពនានា ឱ្យមានភាពស្រស់បំព្រង រួមជាមួយការគ្រប់គ្រងអនាម័យបរិស្ថានឱ្យបានល្អស្អាត។ ជំរុញឱ្យមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ និងសិល្បៈគ្រប់ទម្រង់ នៅលើបុរីវប្បធម៌កោះសំពៅមាស ឬតាមទីអារាម។ គ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវចូលរួមសហការគ្នា ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមចូលរួមកម្សាន្តសប្បាយ ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការលេងប៉ាតម្សៅ ឬបាញ់ទឹក ដែលបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

លោក ខូយ រីដា បានរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំស្បៀងអាហារ និងសម្ភារៈឧបត្ថម្ភ ដើម្បីចុះសួរសុខទុក្ខ និងចែកជូនដល់ វីរកងទ័ពនៅសមរភូមិមុខ និងគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារទឹកដី ព្រមទាំងនិវត្តន៍ជន ដែលបានលះបង់កម្លាំងកាយចិត្ត ជូនជាតិមាតុភូមិ។ ជាមួយគ្នានោះ មន្ទីរអង្គភាពដែលមានសម្ព័ន្ធមេត្រីភាព ជាមួយគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបន្តយកចិត្តទុកដាក់ និងចុះជួយពួកគាត់ឱ្យបានទាន់ពេលវេលាមុនថ្ងៃបុណ្យចូលមកដល់។

ក្នុងនាមរដ្ឋបាលខេត្ត លោកប្តេជ្ញានឹងធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦នេះ ក្លាយជាព្រឹត្តិការណ៍ដែលមានអត្ថន័យ ផ្តល់ភាពកក់ក្តៅដល់កងទ័ព និងបង្កភាពសប្បាយរីករាយប្រកបដោយសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត៕