* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះលើកដំបូងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦, នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការពារសន្ដិសុខ សុវត្ថិភាព និងសង្គ្រោះ

03-04-2026 11:01

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំដ៏ធំមួយនេះ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកនាយកដ្ឋានអង្គរក្ស បានធ្វើបទបង្ហាញអំពីផែនការសកម្មភាព នៃការប្រើប្រាស់កម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈបច្ចេកទេស ដែលបម្រើឲ្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវកំពូលៗជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និងមានវិសាលភាពធំទូលាយដែលប្រមូលផ្តុំដោយប្រទេសជាសមាជិកជាង៩០ប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល ដូចជាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើន។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាអន្តរជាតិសម្រាប់ការពិភាក្សា និងសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញអំពីកិត្យានុភាព ឧត្តមភាព និងតួនាទីទទួលខុសត្រូវខ្ពស់របស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៅលើឆាកអន្តរជាតិ ផងដែរ។ សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយស និងឱកាសជាប្រវត្តិសាស្ត្រដោយបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏ធំនេះជាលើកដំបូង ដែលជាសញ្ញាបញ្ជាក់អំពីការជឿទុកចិត្តពីសហគមន៍អន្តរជាតិ និងសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់បែបនេះ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការធានាសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ខ្ពស់បំផុត ដែលមិនអាចឲ្យមានកំហុស ឬការធ្វេសប្រហែសណាមួយជ្រុងណាបានឡើយ។ សន្តិសុខ នៃព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទងនឹងសុវត្ថិភាពបុគ្គល នៃអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកិត្តិយសជាតិ ភាពជឿជាក់អន្តរជាតិ និងភាពជោគជ័យរួម នៃការរៀបចំព្រឹត្តិការណ៍ទាំងមូល។

បើតាមនាយឧត្តមសេនីយ៍ ស ថេត, ក្នុងបរិបទនេះអនុគណៈកម្មការទី៤ មានតួនាទីជាស្នូលសំខាន់ ក្នុងការរៀបចំផែនការសម្របសម្រួល និងអនុវត្តវិធានការសន្តិសុខយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវធានាឲ្យមានការត្រៀមលក្ខណៈជាមុនគ្រប់បែបយ៉ាង ការប្រមូលព័ត៌មានការវាយតម្លៃហានិភ័យ និងការដាក់ចេញវិធានការបង្ការទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះគ្រប់ស្ថានការណ៍អវិជ្ជមានដែលអាចកើតមាន។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្នុងពេលកន្លងមកកម្ពុជា ក៏មានបទពិសោធច្រើននិងទទួលបានជោគជ័យជានិច្ច ក្នុងការរៀបចំការពារធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់ជាច្រើនដូចជា កិច្ចប្រជុំ IDC កិច្ចប្រជុំអន្តរជាតិផ្សេងៗ នៅខេត្តសៀមរាប កិច្ចប្រជុំ ICAPP+IPTP នៅរាជធានីភ្នំពេញកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ជាដើម។

នាយឧត្តមសេនីយ៍ ស ថេត បានបន្ដថា បទពិសោធទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព វិជ្ជាជីវៈការ សម្របសម្រួលកិច្ចសហការ និងសមត្ថភាពគ្រប់គ្រងសន្តិសុខរបស់កម្ពុជា ក្នុងការធានាឲ្យព្រឹត្តិការណ៍ធំៗប្រព្រឹត្តទៅដោយសុវត្ថិភាព និងជោគជ័យ១០០%៕