* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហួត ហាក់ ជួបសំណេះសំណាលសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

03-04-2026 14:58

(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្នុងគោលបំណងដើម្បីសំណេះសំណាល និងជួបជុំគ្នាដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការថ្លែងអំណរគុណ ដល់លោក លោកស្រី ដែលបានបំពេញកិច្ចការងារជាច្រើននាពេលកន្លងមក ក្នុងស្មារតី បុរេសកម្ម, សកម្ម, និងអន្តរសកម្ម។

ពិធីដ៏មានអត្ថន័យពោរពេញដោយសាមគ្គីភាពនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍ទាំងអស់សរុបចំនួនប្រមាណ ៧០០នាក់។

ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យរបស់គណបក្ស ប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាព ដោយឈរលើភាពស្មោះត្រង់ និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មគ្រប់ជាន់ថ្នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហួត ហាក់ បានគូសរំលេចអំពីទិសដៅសម្រាប់ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល៖ ក្រសួងដាក់ចេញនូវ យុទ្ធសាស្ត្រគន្លឹះចំនួន ៦រួមមាន៖ ១៖ ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឱ្យចំគោលដៅ ព្រមទាំងការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ, ២៖ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ, ៣៖ ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជានិង ជំរុញការតភា្ជប់ការធ្វើដំណើរ, ៤៖ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, ៥៖ ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងកាន់តែមានភាពទាក់ទាញ, និង៦៖ ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក, ការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ នៅតាមបណ្តាខេត្ត (១ ខេត្ត ១ ព្រឹត្តិការណ៍), ព្រឹត្តិការណ៍នៅថ្នាក់ជាតិ (បុណ្យទន្លេ, បុណ្យសមុទ្រ, បុណ្យអេកូទេសចរណ៍, បុណ្យភ្នំ) និង អន្តរជាតិ (កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី, កិច្ចប្រជុំកំពូលទេសចរណ៍ Gx Summit, ព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិ, តន្ត្រី K-pop,...)។

លោក ហួត ហាក់ បានគូសរំលេចបន្ថែមថា ជាមួយនឹងយុទ្ធសាស្ត្រគន្លឹះសម្រាប់ឆ្នាំ២០២៦ ចំនួន ៦ ខាងលើ និងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦, ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវយុទ្ធនាការសំខាន់ៗមួយចំនួនទៀត សម្រាប់ឆ្នាំ ២០២៦ផងដែររួមមាន៖ ១៖ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ពីខែឧសភា ដល់ ខែតុលា, ២៖ គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតង), ៣៖ យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) និង៤៖ យុទ្ធនាការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព៕