* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ អបអរសាទរឧទ្យានជាតិភ្នំគូលែនកម្ពុជា ជាអច្ឆរិយមួយ ក្នុងចំណោមអច្ឆរិយ៧ក្នុងតំបន់អាស៊ាន

03-04-2026 15:00

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានចូលរួមអបអរសាទរឧទ្យានជាតិភ្នំគូលែនកម្ពុជា ជាអច្ឆរិយមួយ ក្នុងចំណោមអច្ឆរិយ៧ក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់ Conde Nast Traveler។

Fresh AI បានឲ្យដឹងថា Conde Nast Traveler គឺជាទស្សនាវដ្ដីធ្វើដំណើរដ៏ល្បីល្បាញមួយ ដែលបោះពុម្ពផ្សាយដោយ Condé Nast។។ ទស្សនាវដ្ដីនេះផ្ដោតសំខាន់លើបទពិសោធន៍ធ្វើដំណើរប្រណីត វប្បធម៌ ម្ហូបអាហារ សណ្ឋាគារ និងគោលដៅទេសចរណ៍ផ្សេងៗជុំវិញពិភពលោក ព្រមទាំងមានការវាយតម្លៃ និងផ្ដល់រង្វាន់ដល់សេវាកម្មទេសចរណ៍ល្អបំផុតផងដែរ។

គួរជម្រាបថា ឧទ្យានជាតិ«ភ្នំគូលែន» ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៧ ៥០០ហិកតា គ្រប់ដណ្តប់លើភ្នំចំនួន៣(ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន) ស្ថិតនៅក្នុងឃុំចំនួន២ គឺ ឃុំខ្នងភ្នំស្ថិតនៅក្នុងស្រុកស្វាយលើ និងឃុំឃុនរាម ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ «ភ្នំគូលែន» ទទួលបានងារជា «ឧទ្យានជាតិ» តាមរយៈព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ដែលជា ឧទ្យានជាតិទី២ បន្ទាប់ពីតំបន់អង្គរ ដែលជាឧទ្យានជាតិទី១ កំណត់ដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩២៥។

បច្ចុប្បន្ននេះ ឧទ្យានជាតិ«ភ្នំគូលែន» មានផ្ទៃដីទំហំ ៦២ ៨៨៣ហិកតា តាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងស្រុកចំនួន៥ ឃុំចំនួន១៤ និងភូមិចំនួន៤៥ រួមមានដូចតទៅស្រុកស្វាយលើ (៤ឃុំ និង២០ភូមិ) ស្រុកបន្ទាយស្រី (៣ឃុំ និង១៤ភូមិ) ស្រុកវ៉ារិន (៣ឃុំ និង៧ ភូមិ ) ស្រុកសូទ្រនិគម (៣ឃុំ និង៣ភូមិ) និងស្រុកអង្គជុំ (១ឃុំ និង១ភូមិ)។

ភ្នំគូលែន ត្រូវបានគេចាត់ទុកជាភ្នំដ៏ពិសិដ្ឋ មានតម្លៃអភិរក្សខ្ពស់ និងជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិដ៏ទាក់ទាញមួយ ស្ថិតនៅភាគខាងជើងឈៀងខាងកើតនៃខេត្តសៀមរាប ចម្ងាយ 53 គីឡូម៉ែត្រ។ ភ្នំនេះមានកម្ពស់ 492 ម៉ែត្រ ងាយស្រួលធ្វើដំណើរឡើងតាមរថយន្ត ឬថ្មើរជើង និងមានបុរាណស្ថានចំនួន 155 កន្លែងត្រូវបានរកឃើញ។

ភ្នំគូលែនជាប្រភពទឹកដ៏សំខាន់សម្រាប់ខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងជាតំបន់មរតកអាងទឹកធម្មជាតិ ដែលមិនអាចកាត់ថ្លៃបាន ព្រោះជាប្រភពទឹកសម្រាប់ការប្រើប្រាស់ ស្រោចស្រពដំណាំ និងរក្សាលំនឹងប្រាសាទបុរាណ៕