* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តួកគីយ៉េ នឹងបន្តកិច្ចសហការគាំទ្រក្រសួងព័ត៌មានកម្ពុជា សំដៅជំរុញអភិវឌ្ឍ និងលើកស្ទួយទំនាក់ទំនង ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ

03-04-2026 15:23

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ទើបបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។

នាឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងកោតសរសើរ និងសម្តែងនូវអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហការនាពេលកន្លងមកជាមួយនឹងក្រសួងព័ត៌មាន ជាពិសេសកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកស្ទួយទំនាក់ទំនងក្នុងវិស័យព័ត៌មាន តាមរយៈការចុះកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាមួយទីភ្នាក់ងារសារការព័ត៌មានតួកគី Anadolu Ajansi (AA) និងការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មានកម្ពុជា ជាមួយនាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ កាលពីឆ្នាំ២០២៤។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់អំពីការគាំទ្រសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ដែលបានផ្តួចផ្តើមរួមគ្នារៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល» កាលពីឆ្នាំ២០២៥ កន្លងទៅ។

នៅចំពោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា លោកស្រីឯកអគ្គរាជទូតតួកគីយ៉េ បានកត់សម្គាល់ និងថ្លែងនូវការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងផ្តល់នូវព័ត៌មានពិតជូនប្រជាពលរដ្ឋ។

លោកស្រីបានបន្ថែមទៀតថា ប្រទេសតួកគីយ៉េ នឹងបន្តកិច្ចសហការ និងគាំទ្រចំពោះក្រសួងព័ត៌មាន សំដៅជំរុញអភិវឌ្ឍ និងលើកស្ទួយទំនាក់ទំនង និងដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជូនពរលោកស្រីឯកអគ្គរដ្ឋទូតតួគីយ៉េ ចប់អាណត្តិ ទទួលបានជោគជ័យ ក្នុងបេសកកម្មនានានៅពេលខាងមុខបន្ដទៀត៕