* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំយកអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកសំរោង

03-04-2026 15:36

(តាកែវ)៖ លោក ម៉ៅ ស៊ីថា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមយុវជនពន្លឺព្រះចន្ទ ព្រមទាំងសហការី នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បាននាំយកជំនួយ របស់សប្បុរសជន យកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកមួយចំនួននៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

នៅក្នុងឱកាសនោះលោក ម៉ៅ ស៊ីថា បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងបង្ហាញពីសាមគ្គីភាព និងស្មារតី «ខ្មែរជួយខ្មែរ» ដែលចេះជួយគ្នាក្នុងគ្រាលំបាក។

លោកបានប្ដេជ្ញាខិតខំប្រឹងប្រែង កៀរគរសប្បុរសជន ដើម្បីយកអំណោយសប្បុរសធម៌មកចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាតបន្ថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេងកន្លះគីឡូក្រាម ច្រាសដុសធ្មេញ៦ដើម ថ្នាំដុសធ្មេញ១ប្រអប់ ថ្នាំប៉ារ៉ាបញ្ចុះកំដៅ១បន្ទះ ភួយ១ ក្រម៉ា១ នំប៉័ង១០ និងថវិកា៨០,០០០រៀល។ អំណោយទាំងនេះ មានគោលបំណងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខ្វះខាត ឲ្យអាចបន្តរស់នៅដោយមានសុខុមាលភាពល្អប្រសើរឡើង៕