អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន៖ ការឡើងថ្លៃម៉ាស៊ូត ប៉ះពាល់ខ្លាំងដល់វិស័យដឹកជញ្ជូន ខណៈវិស័យនេះប្រើម៉ាស៊ូតជាង៨០% (Video inside)
03-04-2026 15:53
(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានលើកឡើងថា ការឡើងថ្លៃម៉ាស៊ូត ប៉ះពាល់ខ្លាំងដល់វិស័យដឹកជញ្ជូន ខណៈវិស័យនេះ ប្រើប្រាស់ម៉ាស៊ូតរហូតដល់ជាង៨០% ខណៈប្រេងសាំងប្រើប្រាស់តែ១៥%ប៉ុណ្ណោះ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈ លើវិស័យដឹកជញ្ជូនកម្ពុជា» ក្នងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ការឡើងថ្លៃនៃប្រេងឥន្ធនៈ វាប៉ះពាល់ខ្លាំង ដោយប៉ះពាល់ផ្ទាល់ និងដោយប្រយោគ, ប៉ះពាល់ខ្លាំង គឺវិស័យដឹកជញ្ជូន ដោយឃើញថា ប្រេងម៉ាស៊ូតឡើងខ្ពស់ ដោយសារសព្វថ្ងៃ នៅប្រទេសកម្ពុជា ការប្រើប្រាស់ប្រេងម៉ាស៊ូត មានទំហំដល់៨០ភាគរយ»៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ា ស៊ិន ចន្ធី៖










