* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំពិធីសូត្រមន្តលើករាសី និងសំណេះសំណាលជាមួយមន្ត្រីរាជការ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី

03-04-2026 16:08

(សៀមរាប)៖ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំលើករាសី និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ព្រមទាំងមន្ត្រីចូលនិវត្តន៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបន្ទុករួម បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មាន។

លោកបានបន្តថា ការរៀបចំពិធីជួបជុំនេះ មិនត្រឹមតែជាការធ្វើបុណ្យរួមគ្នាតាមទំនៀមទម្លាប់សាសនាតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្កើតនូវបរិយាកាសរីករាយ និងស្នាមញញឹមសម្រាប់ទទួលឆ្នាំថ្មី បន្ទាប់ពីមន្ត្រីគ្រប់រូបបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

លោកបន្តថា តាមរយៈការរួមកម្លាំងគ្នាយ៉ាងសកម្ម យើងសម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់អង្គភាព ក៏ដូចជាការបម្រើសេវាព័ត៌មានជូនដល់ប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនរហូតទទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងការអបអរសាទរ លោកក៏បានដាស់តឿន និងលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តរក្សានូវវិន័យការងារ អនុវត្តភារកិច្ចឱ្យបានខ្ជាប់ខ្ជួន និងបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិស័យព័ត៌មាននៅក្នុងយុគសម័យឌីជីថលនេះ។

ក្នុងឱកាសនោះដែរ លោកក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ និងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីជំនាន់ក្រោយ និងមន្ត្រីចូលនិវត្តន៍ ដែលជាការបង្ហាញពីការដឹងគុណចំពោះអ្នកជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្តជូនអង្គភាពនាពេលកន្លងមកផងដែរ។

តំណាងនិវត្តន៍ជន លោក លីវ សាន្ត បានថ្លែងការកោតសរសើរចំពោះមន្ត្រីមន្ទីរព័ត៌មានជំនាន់ក្រោយទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការបំពេញភារកិច្ចការងារ ធ្វើឱ្យវិស័យព័ត៌មានក្នុងខេត្តរីកចម្រើនជាបន្តបន្ទាប់។ ពិតណាស់ “អ្នកចាស់ទៅ អ្នកថ្មីបន្តវេន” តែយើងជឿជាក់ថាអ្នកបន្តវេនយើង នឹងកាន់តែមានគុណភាពក្នុងការបម្រើក្នុងវិស័យមួយនេះ។

លោកក៏សូមឱ្យប្អូនៗបន្តវេនទាំងអស់ បន្តភាពខ្លាំងរបស់ក្នុងការចូលរួមក្នុងវិស័យព័ត៌មានជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរតទៅមុខទៀត៕