* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ករណីអ្នករត់កង់បី និងតាក់ស៉ី ជាមួយក្រុមហ៊ុន Grab ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្របសម្រួលដោះស្រាយបញ្ចប់, ក្រុមហ៊ុនទទួលយកសំណើរបស់អ្នកដឹកជញ្ជូន

03-04-2026 16:17

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយយោងតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលករណីពិនិត្យលើសំណើ សុំកែប្រែអត្រាកម្រៃជើងសារ និងថ្លៃដឹកជញ្ជូនរបស់អ្នករត់កង់បី និងតាក់ស៊ី ជាមួយក្រុមហ៊ុន ក្រេប (Grab)។

ជាលទ្ធផលក្រោយពីបានពិភាក្សាសម្របសម្រួលយ៉ាងល្អិតល្អន់រួចមក ភាគីទាំងពីរ បានឯកភាពគ្នា ដូចខាងក្រោម៖

១៖ ភាគីទាំងពីរ បានឯកភាពគ្នា ដោយភាគីក្រុមហ៊ុនទទួលយកសំណូមពររបស់តំណាងបងប្អូនអ្នករត់កង់បី ក្នុងការផ្ដល់កម្រៃសមស្របជាបណ្តោះអាសន្នក្នុងរង្វង់នៃការស្នើសុំ និងកម្រៃជើងសារ ក្នុងរង្វង់នៃកម្រៃជើងសារ ដែលបានស្នើសុំ ដើម្បីយកទៅកែសម្រួលប្រព័ន្ធគ្រប់គ្រង (Systems)

២៖ ភាគីក្រុមហ៊ុន បានឯកភាព នឹងធ្វើសេចក្ដីប្រកាសរួមពីការទទួលយកសំណើ ក្នុងការផ្ដល់កម្រៃជាបណ្ដោះអាសន្នតាមការស្នើសុំក្នុងរង្វង់១,២០០រៀល ក្នុងមួយគីឡូម៉ែត្រ និងកាត់កម្រៃជើងសារ ក្នុងរង្វង់ជាមធ្យម ១៥% ក្នុងមួយថ្ងៃ ចំពោះករណីមានការកាត់កម្រៃជើងសារលើស ១៥% ក្រុមហ៊ុន Grab និងទូទាត់ប្រាក់កម្រៃសេវាត្រឡប់ឲ្យគ្រប់១៥% ដល់អ្នកបើកបរវិញ នៅថ្ងៃបន្ទាប់

៣៖ អ្នកបើកបរត្រូវ ជួយបើកអនឡាញឲ្យបានច្រើនម៉ោង តាមការស្នើសុំរបស់ក្រុមហ៊ុន

៤៖ ក្នុងករណីភាគីក្រុមហ៊ុន មានការកែប្រែប្រព័ន្ធគ្រប់គ្រង (Systems) នោះ ត្រូវជូនដំណឹងដល់បងប្អូនអ្នករត់កង់បីជាមុន ដើម្បីចៀសវាងកើតមានឡើងនូវបាតុភាពផ្សេងៗ

៥៖ ភាគីក្រុមហ៊ុន បានឯកភាពក្នុងការបើក App ជូនដល់អ្នកបើកបរមួយចំនួន ដែលចូលរួមធ្វើពហិការ និងចែកចាយមាតិការ មិនសមរម្យជាសាធារណៈ លើងលែងតែដៃគូដៃមានបញ្ហាគុណភាព សេវាកម្ម និងសុវត្ថិភាព នឹងមិនបើកជូនវិញឡើយ

៦៖ ប្រធានអង្គប្រជុំបានណែនាំដល់អ្នករត់កង់បី មិនត្រូវធ្វើអ្វី ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ សាធារណៈ ក្នុងរាជធានីភ្នំពេញ។ ក្នុងករណីមានបាតុភាពណាមួយនោះ ត្រូវដាក់លិខិតស្នើសុំជាលាយលក្ខអក្សរ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន៕