* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសម្ភាសន៍៖ អភិបាលខេត្តកំពង់ចាម រំពឹងថា «សង្ក្រាន្តកំពង់ចាម» ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរមិនតិចក្រោម២លាននាក់នោះទេ នឹងអញ្ជើញចូលរួមកម្សាន្ត (Video inside)

03-04-2026 16:26

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំពឹងទុកថា «សង្ក្រាន្តកំពង់ចាម» ឆ្នាំ២០២៦នេះ អាចនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយខ្ទង់លាននាក់ ពោលអាចមិនក្រោម ២លាននាក់នោះទេ។

នេះជាការរំពឹងទុករបស់លោកអភិបាលខេត្ត ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានរម្លឹកថា កាលពីសង្ក្រាន្តឆ្នាំ២០២៥ អាចមានភ្ញៀវទេសចរមួយផ្នែកទៅលេងអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ហើយកាលពីឆ្នាំ២០២៤ ខេត្តកំពង់ចាមអត់មានអង្គរសង្ក្រាន្ត តែមានប្រជាពលរដ្ឋ មកកំសាន្តរហូតដល់ជាង៣លាននាក់។ ដូច្នេះសម្រាប់សង្ក្រាន្តឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម រំពឹងទុកថា នឹងមានភ្ញៀវទេសចរមកកំសាន្តកើនឡើង។

លោកថា «ដោយសារឆ្នាំនេះអត់មានអង្គរសង្ក្រាន្ត បូករួមទាំងព្រឹត្តិការណ៍លៀសហាលទម្ងន់ ៥តោនផងនោះ ជាឱកាសមួយដែលខេត្តកំពង់ចាមយើងអាចទាក់ទាញភ្ញៀវទេសចរបានច្រើនមកលេងកម្សាន្ត»។

អភិបាលខេត្ត បានឲ្យដឹងទៀតថា ដើម្បីរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបានអធឹកអធម រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសង្ក្រាន្តកំពង់ចាម អមជាមួយព្រឹត្តិការណ៍រណបជាច្រើនផ្សេងៗទៀត តាមបែបវប្បធម៌ ប្រពៃណីសាសនារបស់ខ្មែរយើង។ ទន្ទឹមនឹងនេះនៅតាមបណ្ដាស្រុកទាំង ៩ទៀត ក៏បានរៀបចំសង្ក្រាន្ត ទៅតាមលទ្ធភាពនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។

អភិបាលខេត្ត បានបញ្ជាក់ថា «ចំពោះសង្ក្រាន្តកំពង់ចាម បើគ្មានការប្រែប្រួលទេ នឹងបើកពិធីរបស់ខ្លួននៅរសៀលថ្ងៃទី១៣ ខែមេសា ខាងមុខនេះ អមដោយការដង្ហែរក្បួនសត្វសេះ ជាមួយនឹងក្រុមសិល្បៈដែលមន្ទីរវប្បធម៌ មន្ទីរធម្មការ និងមន្ទីរទេសចរណ៍ បានចងក្រងជាក្រុម ជាផ្នែកដើម្បីដំណើរការ នៃការបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឲ្យប្រព្រឹត្តទៅដោយរលូន។

នៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃចូលឆ្នាំទី១ រដ្ឋបាលខេត្ត មានរៀបចំប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី និងមានការលេងល្បែងប្រជាប្រិយ តាមបណ្ដាទីវត្តអារាម ក៏ដូចជានៅទីតាំងសង្ក្រាន្តផងដែរ។

អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះថ្ងៃចូលឆ្នាំទី២ ដែលជាថ្ងៃទី១៥ ខែមេសា រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ធំមួយ ដោយមានការដាក់តាំងបង្ហាញនូវលៀសហាលទម្ងន់ ៥តោន ដែលមានរយៈចម្ងាយ ១,២០០ម៉ែត្រ។
ការរៀបចំបែបនេះ ដោយសារកាលពីឆ្នាំ២០២៥ មានការដាក់តាំងលៀសហាលចំនួន ៣តោន ប៉ុន្តែពេលដាក់ដំណើរការបាន ៣០នាទី អស់លៀសហាលពាក់កណ្ដាល ដោយសារឃើញមានការគាំទ្រពីប្រជាពលរដ្ឋដូច្នេះ ទើបឆ្នាំ ២០២៦នេះ រដ្ឋបាលខេត្ត បានរៀបចំតម្លើងលៀសហាលចំនួន ៥តោនតែម្ដង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ចាន់ដា៕